Crown Chicken REP
- Crocodile Farm Road (Riverside)
មាន់បំពងជាម្ហូបយ៉ាងពេញនិយម! ប្រិយមិត្តអ្នកអានភាគច្រើនប្រាកដជាធ្លាប់បានញ៉ាំមាន់បំពងបែបអឺរ៉ុប និងបែបកូរ៉េរួចហើយ តែមិនសូវមានអ្នកដែលធ្លាប់បានញ៉ាំមាន់បំពងបែបជប៉ុនពីមុនទេ! ថ្ងៃនេះ FoodBuzz សូមនាំប្រិយមិត្តឱ្យបានស្គាល់ហាងសាច់មាន់ជប៉ុន តម្លៃយ៉ាងសមរម្យ និងទីតាំងស្ថិតនៅកណ្ដាលក្រុងភ្នំពេញតែម្ដង។
ហ្វេនមាន់បំពងជប៉ុនម្នាក់ណាក៏ស្គាល់ Crown Chicken ដែរ! ហាងនេះល្បីខាងធ្វើ Karaage ឬ គេតែងស្គាល់ថាមាន់បំពងជប៉ុន យ៉ាងឆ្ងាញ់ជាប់ចិត្ត។ អ្វីដែលធ្វើឱ្យហាងនេះក្លាយជាទីពេញនិយមនោះគឺ សាច់មាន់ផុយល្អ និងមានរសជាតិឆ្ងាញ់ជាប់មាតិ និងថែមទាំងមានតម្លៃយ៉ាងសមរម្យ! សាច់មាន់បំពងមួយចានមានតម្លៃមធ្យម ពី $2.00 ទៅ $3.00 តែប៉ុណ្ណោះ។ មិនងាយរកបានទេហាងឆ្ងាញ់ហើយថោកអ៊ីចឹង។
មាន់បំពងបែបជប៉ុនពិសេសត្រង់ណា? មាន់បំពងដែលគេនិយមហៅថា Karaage នេះជាមាន់ដែលបានប្រឡាក់គ្រឿងរួច មុនពេលយកវាទៅបំពងជាមួយសំបកយ៉ាងស្ដើង ដើម្បីឱ្យយើងភ្លក្សរសជាតិយ៉ាងឆ្ងាញ់ នៃសាច់មាន់ដ៏ទន់ផុយ។ សាច់មាន់ដែលប្រឡាក់ មុនយកទៅបំពងនេះ មានរសជាតិមុតជាងសាច់មាន់ធម្មតា។
Crown Chicken មានមុខម្ហូបជាច្រើនជម្រើសសម្រាប់ឱ្យប្រិយមិត្តជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត ប៉ុន្តែ ដើម្បីងាយស្រួលក្នុងការកុម្ម៉ង់ ថ្ងៃនេះ FoodBuzz សូមណែនាំមុខម្ហូបចំនួន 3 ដែលយើងចូលចិត្តខ្លាំង។ មុខម្ហូបទីមួយគឺជាមុខម្ហូបប្រចាំហាងតែម្ដង! Chicken Nanban មានលាបជាមួយទឹកសស tartar បានរសជាតិយ៉ាងមុត និងឆ្ងាញ់ប្លែកមាត់។ សាច់មាន់បំពងមួយចាននេះក៏មានដំឡូង និងសាឡាដមកជាមួយដើម្បីញ៉ាំជាមួយសាច់មាន់នេះ។
មុខម្ហូបដែលលក់ដាច់មួយទៀតគឺ Osaka Karaage ជាមួយសសថាកូយ៉ាគីនិងម៉េយ៉ូ។ មើលគ្រឿងផ្សំទៅទំនងប្លែក ប៉ុន្តែមានរសជាតិឆ្ងាញ់ខ្លាំង ជាមួយកំទេចប៉ូនីតូយ៉ាងពិសេស។ Garibata Chicken Steak ជាស្តេកសាច់មាន់ មានដាក់គ្រឿងជាមួយបឺរនិងខ្ទឹមស យ៉ាងឈ្ងុយជាប់ច្រមុះ ស្រួលញ៉ាំ ជាមួយបាយយ៉ាងជាប់ចិត្ត។
សាច់មាន់ដែលមានលក់នៅហាង Crown Chicken ជាប្រភេទសាច់មាន់ដែលមានរសជាតិមុតខ្លាំង ដែលអាចញ៉ាំជាមួយ Asahi។ ថ្មីៗនេះ បៀរជាមួយសាច់មាន់បំពងក៏ជាការរួមផ្សំយ៉ាងពេញនិយម។ បើបានញ៉ាំជាមួយស្របៀរ Asahi ជាមួយសាច់មាន់នៅ Crown ពិតជាឆ្ងាញ់ មានស្រាបៀរជួយកាត់ជាតិខ្លាញ់ និងជួយឱ្យបង្កើនរសជាតិនៃសាច់មាន់ថែមទៀត។
បើឃ្លាននូវសាច់មាន់បំពងបែបជប៉ុនរបស់ Crown Chicken កុំភ្លេច Asahi Super Dry ដែលទៅបន្ថែមរសជាតិអាហាររបស់លោកអ្នកឲ្យកាន់តែមានឱជារស។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.