ងាយៗ! របៀបធ្វើ នំបុ័ងចៀនសាច់ជ្រូកចិញ្ច្រាំ ឱ្យស្រួយស្រឹប រសជាតិឆ្ងាញ់ប្លែក

នៅផ្ទះពេលទំនេរ ចង់សាកធ្វើម្ហូបអីដែលប្លែក និងងាយស្រួលធ្វើ អាចបញ្ចេញស្នាដៃធ្វើនំបុ័ងចៀនសាច់ជ្រូកចិញ្ច្រាំញ៉ាំបាន សំខាន់រសជាតិឆ្ងាញ់ទៀត!

#គ្រឿងផ្សំ៖

  • សាច់ជ្រូកចិញ្ច្រាំ ៤០០ក្រាម
  • ខ្ទឹមសចិញ្ច្រាំ ៤កំពឹស
  • ផ្នែកសនៃពងមាន់ ឬ ពងទា
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • នំបុ័ងបន្ទះ៥ចំនិត ១ចំនិតកាត់ជា៤
  • ប្រេងឆា
  • ទឹកម្ទេស ឬ ទឺកសៀង 

#របៀបធ្វើ៖

១. បើកកម្តៅ Microwave (ឬម៉ាស៊ីនកម្តៅម្ហូប) 100°C/200­­°F ជាមុន។

២. រៀបចំនិតនំបុ័ងដាក់លើថាស រួចដាក់ចូល Microwave រយៈពេល១០នាទី។

៣. លាយសាច់ជ្រូកចិញ្ច្រាំ ខ្ទឹមសចិញ្ច្រាំ ផ្នែកសនៃពងមាន់ ឬ ពងទា ទឹកត្រី ទឹកស៊ីអ៊ីវ និង ម្រេច ចូលគ្នានៅក្នុងចានគោម រួចច្របល់ឱ្យសព្វ។

៤. បន្ទាប់មកយកសាច់ដែលបានលាយរួចទៅលាបនៅលើនំបុ័ង។

៥. ដាក់ប្រេងឆានៅក្នុងខ្ទះហើយបើកភ្លើងឱ្យក្តៅ បន្ទាប់មកដាក់ផ្នែកដែលមានសាច់ជ្រូកនៃនំបុ័ងចូលមុន ទុករយៈពេល ២ ទៅ​៣នាទីដើម្បីឱ្យសាច់ឆ្អិនល្អ។ រួចត្រឡប់ចុះឡើងរហូតដល់ឆ្អិននិងមានពណ៌មាស ទើបស្រង់ចេញ។

៦. ដាក់ជ្រលក់ទឹកម្ទេស ឬ ទឹកសៀងតាមចំណង់ចំណូលចិត្ត។

ប្រភព៖ marionskitchen

 **ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែបhttp://onelink.to/foodbuzz 

Food Review