Chez Shige
- St 103, Phnom Penh
- 096 223 3625 / 088 846 1609
Chez Shige ជាហាងនំមួយដែលមានលក់នំស្អាតៗ ឆ្ងាញ់ៗដែលដុតនិងធ្វើដោយម្ចាស់ហាងជនជាតិជប៉ុនផ្ទាល់តែម្ដង។
Chez Shige មានលក់នំជាច្រើនមុខ មានរសជាតិខុសៗគ្នាតម្រូវតាមចំណង់ចំណូលចិត្ត។
Strawberry Tart ជាមួយមុខដែលក្រុម FoodBuzz យើងចូលចិត្តពី Chez Shige ។ សម្បកពណ៌ត្នោតស្រួយៗ គ្រីមនៅខាងក្នុងស្រាលស្រទន់ កម្ទេចសណ្ដែកដីជុំវិញ ហើយផ្លែស្រ្តបឺរីជូរអែមៗ មានគ្រប់រសជាតិ ឆ្ងាញ់តែម្ដង!
ពួកយើងចូលចិត្តរសជាតិ Cha Cha Cha ជាងគេ ព្រោះមានរសជាតិនិងឈ្ងុយក្លិនតែ Matcha ពិតៗ មិនផ្អែមពេក មិនឆាប់ទ្រលាន់ និយាយរួមល្មមឆ្ងាញ់តែម្ដង!
Chez Shige ក៏មាននាំចូលផ្លែស្ត្របឺរីមកដោយខ្លួនឯង ដូច្នេះហើយផ្លែស្រ្តបឺរីមានភាពស្រស់ល្អ ហើយតម្លៃសមរម្យទៀតផង។
ក្រៅពីនំ Chez Shige មានលក់កាហ្វេសម្រាប់ញ៉ាំជាមួយនំសម្រាលមាត់ពីជាតិផ្អែមទៀតផង!
សម្រាប់ពត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុកផេក Chez shige ៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.