Blu's Boba
- #129AE0, Rue Pasteur No. (51), Sangkat Chaktomok, Khan Chamkarmorn, Phnom Penh
- 081 888 102
បើសិនប្រិយមិត្តឧស្សាហ៍ជិះកាត់ផ្លូវប៉ាស្ទ័រ លេខ 51 យើងនេះប្រហែលជាធ្លាប់ប្រទះភ្នែកឃើញហាងភេសជ្ជៈដ៏គួរឲ្យចាប់អារម្មណ៍មួយជាមួយនឹងការតុបតែងពណ៌ស និងផ្ទៃមេឃដ៏ស្រស់ស្អាតរួមផ្សំនឹងគំនូរតុក្កតាជប៉ុនឃ្យូតៗជាច្រើន ហើយនោះគឺជាហាងតែគុជ Blu’s Boba ដែលទើបតែបើកដំណើរការពីពេលថ្មីៗនេះ!
Blu’s Boba គឺជាប្រ៊េនហាងតែគុជថ្មីស្រឡាងក្នុងស្រុក ជាមួយនឹងរូបមន្ដភេសជ្ជៈស្តង់ដារអន្តរជាតិ និងមានការតុបតែងបែបជប៉ុនយ៉ាងគួរឲ្យស្រឡាញ់ ហើយចំនុចពិសេសមួយទៀតនោះគឺគ្រាប់គុជដាក់ក្នុងភេសជ្ជៈនៅទីនេះ គឺត្រូវបានផលិតថ្មីៗដោយដៃជារៀងរាល់ថ្ងៃ ធានាបានទាំងគុណភាព និងរសជាតិតែម្ដង!
អ៊ីចឹងតោះ មកភ្លក្សរសជាតិភេសជ្ជៈម្ដង! ភេសជ្ជៈនៅ Blu’s Boba មានសរុប 8 រសជាតិ ងាយស្រួលជ្រើសរើសមិនបាច់ពិបាកគិតច្រើន។
សម្រាប់ប្រភេទតែទឹកដោះគោគឺមាន 4 ជម្រើសដូចជា Original Milk Tea, Brown Sugar Milk, Brown Sugar Matcha Milk និង Brown Sugar Milk Tea ដែលសុទ្ធតែជាជម្រើសពេញនិយមប្រចាំហាង ហើយក្នុងភេសជ្ជៈទាំងអស់នេះ មានសុទ្ធតែគ្រាប់គុជធ្វើដោយដៃដ៏ស្វិតឆ្ងាញ់ មានជាតិរបស់ Blu’s Boba ផងដែរ។
ក្នុងចំណោមទំាងបួននេះផងដែរ FoodBuzz ប្រិយមិត្តកុំភ្លេចសាក Original Milk Tea តែគុជរសជាតិដើម និង Brown Sugar Matcha Milk តែទឹកដោះគោម៉ាត់ឆាស្ករត្នោតឲ្យសោះ ព្រោះថា 2 មុខនេះគឺពេញចិត្តរបស់ពួកយើងតែម្ដង!
រីឯប្រភេទតែវិញក៏មាន 4 រសជាតិដូចគ្នាសម្រាប់ប្រិយមិត្តដែលចង់ញ៉ាំភេសជ្ជៈត្រជាក់ៗប៉ុន្ដែមិនចង់បានស្ករ ឬ កាឡូរីច្រើនអាចជ្រើសយករវាង Jasmine Green Tea តែបៃតងម្លិះដែលមានក្លិនដ៏ឈ្ងុយ ហើយរសជាតិផ្អែមល្មមគួរឲ្យជាប់ចិត្ត ឬក៏ Wintermelon Tea តែត្រលាចដែលមានពណ៌ចាស់ជាងគេបន្ដិច ប៉ុន្ដែក្រអូបក្លិនត្រលាចជាប់ច្រមុះ និងធ្វើឲ្យត្រជាក់ក្នុងផងដែរ។
ចំណែកឯ Plum Green Tea តែបៃតងផ្លែផ្លុមនេះវិញ មានរសជាតិជូរតិចៗស្រស់ស្រាយម្យ៉ាងដែរ រីឯចុងក្រោយគេនេះគឺ Black Tea តែខ្មៅដែលជាតែសុទ្ធតែម្ដងមិនមានបញ្ចូលជាមួយរសជាតិផ្លែឈើផ្សេង សាកសមសម្រាប់អ្នកចូលចិត្តញ៉ាំតែ។
ហើយចុងក្រោយនេះរឹតតែពិសេស ឥឡូវនេះប្រិយមិត្តអាចមានឱកាសឈ្នះការញ៉ាំតែគុជដោយឥតគិតថ្លៃមួយខែពេញទៀតផង ដោយគ្រាន់តែចូលរួមលេងហ្គេមងាយៗតាមរយៈ Link នេះ
តម្លៃ: $2 គ្រប់មុខទាំងអស់
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.