ហាងនំប៉័ងទាំង 10 នៅភ្នំពេញដែលជាជម្រើសដ៏ល្អសម្រាប់ទិញនំខេក (Part 1)
ពេលខ្លះក៏មិនដឹងញ៉ាំអី ហើយគិតរកអីដែលងាយស្រួលដូចជានំប៉័ងហ្នឹងមែនទេ! អ៊ីចឹង តោះមកស្គាល់ហាងនំប៉័ងក្នុងភ្នំពេញទាំង 10 ដែលមានការគាំទ្រច្រើនទាំងអតិថិជនក្នុងស្រុក និងបរទេស។ ហើយហាងនំប៉័ងទាំងនេះ មិនមែនមានតែនំប៉័ងនោះឡើយ មានទាំងប្រភេទនំផ្អែម និងនំខេកឆ្ងាញ់ជាច្រើនប្រភេទទៀតផង។
#1 TOUS les JOURS - Cambodia
TOUS les JOURS គឺជាប្រ៊េនហាងនំប៉័ងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងមួយ ដែលមានលក់នំប៉័ង នំខេក និងភេសជ្ជៈផ្សេងៗជាច្រើន។ TOUS les JOURS មានសាខាច្រើនជាង 30 កន្លែងទូទាំងប្រទេស ហើយអ្នកទាំងអស់គ្នាក៏អាចទទួលទាននៅក្នុងហាង ឬ ខ្ចប់យកទៅផ្ទះក៏បាន!



ម៉ោងបើក៖ 7 ព្រឹក - 10 យប់
ទីតាំង៖ មាននៅគ្រប់សាខា
តម្លៃ៖ $1 ឡើងទៅ
ទំនាក់ទំនង៖ 093 372 222
#2 BreadTalk Cambodia
ហាងនំបុ័ងដែលមានយីហោសាំងហ្គាពួរនេះគឺមានផ្តល់ជូននូវនំបុ័ង និងនំខេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ធ្វើ ឡើងភ្លាមៗ ក៏ដូចជាភេសជ្ជៈជាច្រើនមុខទៀតផង។ នំទាំងអស់ត្រូវបានធ្វើឡើងជាមួយគ្រឿងផ្សំល្អៗ និង ស្រស់ៗ ហើយត្រូវបានច្នៃយ៉ាងប្រុងប្រយ័ត្នទៀតផង។


ទីតាំង៖ មាននៅគ្រប់សាខា
ជួរតម្លៃ៖ $1 ឡើងទៅ
ទំនាក់ទំនង៖ 099 989 898
#3 Dance Bakery & Cafe
មកតាំងពីកោះតៃវ៉ាន់រហូតដល់ភ្នំពេញ ហាងនំមួយនេះផ្តល់នូវនំបុ័ងទន់និងឆ្ងាញ់ និងនំខេកឆុងជាមួយ គ្រឿងផ្សំ ល្អៗបែប ធម្មជាតិនិងរូបមន្តពិសេស ហើយក៏ភេសជ្ជៈជាច្រើនមុខដែលចាប់ផ្តើមពីតែ ដល់ smoothie។



ម៉ោងបើក៖ 7 ព្រឹក - 9 យប់
ទីតាំង៖ មាននៅគ្រប់សាខា
តម្លៃ៖ $1
ទំនាក់ទំនង៖ 023 220 055
#4 ABC Bakery Cambodia
ABC ជាក្រុមហ៊ុននំបុ័ងក្នុងស្រុកមួយដែលបានបើកអាជីវកម្មតាំងពីឆ្នាំ ២០០៧។ ដោយអនុលោមតាមស្តង់ដារ អន្តរជាតិនិងគោលការណ៍ត្រឹមត្រូវ ហាងនំបុ័ងនេះបានទទួលពានរង្វាន់ចំនួន 3 ដោយបង្ហាញនូវផលិតផលនិង សេវាកម្មដែលមានគុណភាពល្អត្រឹមត្រូវ។ គាំទ្រយីហោនំបុ័ងក្នុងស្រុកនេះហើយរីករាយនឹងនំបុ័ង និងនំឆ្ងាញ់ៗ នៅទីនេះណា!



ម៉ោងបើក៖ 5 ព្រឹក - 10 យប់
ទីតាំង៖ មាននៅគ្រប់សាខា
តម្លៃ៖ $0.6
ទំនាក់ទំនង៖ 023 88 54 22
#5 Raksmey Dara
បើសិនជាត្រូវការនំខេកខ្ជូតៗឆ្ងាញ់ៗជាមួយនឹងការតុបតែងស្រស់ស្អាតនិងការរចនាតាមតម្រូវការ? Raksmey Dara ប្រហែលជាជម្រើសរបស់អ្នក។ ហាងនំផ្តល់ជូននូវជម្រើសជាច្រើនប្រភេទដែលមានរសជាតិខុសៗគ្នា និង សមស្របសម្រាប់កម្មវីធីគ្រប់ប្រភេទ។


ម៉ោងបើក៖ 7 ព្រឹក - 10 យប់
ទីតាំង៖ ផ្លូវលេខ 143 សង្កាត់បឹងកេងកងទី 3 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
ទំនាក់ទំនង៖ 098 777 600
#6 TK Cake and Bakery
ហាងនំ TK Cake & Bakery ជាហាងនំមានជំនាញខាងនំខេក និងនំក្រេប។ ហាងនំនេះក៏មានទទួលការ កក់ និងលក់ដុំផងដែរ។ ប្រសិនបើអ្នកចង់សាកល្បងនំដែលមានតំលៃសមរម្យនិងឆ្ងាញ់ កុំភ្លេច TK Cake & Bakery ណា។



ម៉ោងបើក៖ 6:30 ព្រឹក - 8 យប់
ទីតាំង៖ #12CEo, ផ្លូវ 295 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap
តម្លៃ៖ $2 ឡើងទៅ
ទំនាក់ទំនង៖ 012 50 20 24/ 015 66 68 61
#7 Green Bakery
ហាងនំ Green Bakery បានបើកអាជីវកម្មតាំងពីឆ្នាំ 2011 ដោយផ្តល់ជូននូវនំដែលធ្វើភ្លាមៗ ប្រកបដោយ គុណភាពខ្ពស់។ នៅទីនេះក៏មានលក់នំ Muffin, Hot dog, Jam roll , និងនំខេកជាដើម ជាពិសេសអាចកុម៉្មង់នំខេកតាមចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។



ម៉ោងបើក៖ 7 ព្រឹក - 8 យប់
ទីតាំង៖
- #678 ផ្លូវលេខ 1986 ភ្នំពេញថ្មី រាជធានីភ្នំពេញ | Googlemap
- មហាវិថីសម្ដេចមុនីរ៉េត (217) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ | Googlemap
ទំនាក់ទំនង៖ 099 585 586/ 011 667 786
#8 J’adore le Café
J’adore le Café ដែលពីមុនត្រូវបានគេស្គាល់ថា Joma Bakery Café បានផ្តល់ជូនបម្រើនូវអាហារពេល ព្រឹក និង អាហារពេលថ្ងៃ ជាពិសេសនំខេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកៗរួមជាមួយនិងនំដទៃទៀត។ កុំភ្លេច មករំសាយអារម្មណ៍នៅ J'adore le Café ណា៎!



ម៉ោងបើក៖ 7 ព្រឹក - 9 យប់
ទីតាំង៖ មាននៅគ្រប់សាខា
តម្លៃ៖ $1 ឡើងទៅ
ទំនាក់ទំនង៖ 089 698 708
#9 Bloom Cafe
Bloom Cafe មានទីតាំងនៅរាជធានីភ្នំពេញ ហាងនេះមានលក់នំខេក និង Cupcake ស្អាតៗ តម្រូវគ្រប់កម្មវិធីដូចជាដូចជា ពិធីខួបកំណើត ពិធីមង្គលការ និងពិធីជប់លៀងផ្សេងៗ មិនតែប៉ុណ្ណោះជាកន្លែងដដ៏សាកសមបំផុតសម្រាប់អ្នកមិនបរិភោគសាច់ ។ នំមួយៗមិនត្រឹមតែមើលទៅស្អាតៗទេ ចំណែកឯរសជាតិក៏មិនអន់ដែរ។


ម៉ោងបើក៖
- 10 ព្រឹក - 8 យប់ (រៀងរាល់ថ្ងៃចន្ទ - សុក្រ)
- 10 ព្រឹក - 5 ល្ងាច (រៀងរាល់ថ្ងៃសៅរ៍)
ទីតាំង៖ ផ្ទះលេខ 40 ផ្លូវ 222 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
ជួរតម្លៃ៖ $1 ឡើងទៅ
ទំនាក់ទំនង៖ 077 727 500
#10 Crumbs - Homemade Cakes
ហាងនំនេះមាននំជាប្រភេទ Cookie, Brownie និងនំជាច្រើនប្រភេទទៀតដែលមានលក្ខណៈបែបធ្វើនៅតាមផ្ទះ (Homemade), Gluten-free និងបែបបួស។ ប្រសិនបើអ្នក ស្វែងរកសេវាកម្មម្ហូបអាហារដែលផ្តល់ជូននូវនំ និង ភេសជ្ជៈសម្រាប់កម្មវិធីផ្សេងៗនោះ កុំភ្លេច Crumbs ណា៎!



ម៉ោងបើក៖
- 9 ព្រឹក - 7 យប់ (រៀងរាល់ថ្ងៃច័ន្ទ - រៀងរាល់ថ្ងៃសុក្រ)
- 9 ព្រឹក - 7 ល្ងាច (រាល់ថ្ងៃសៅរ៍)
ទីតាំង៖ ផ្លូវ 123 សង្កាត់ទួលទំពូងទី 1, ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
ទំនាក់ទំនង៖ 078 381 366