ឈុត Brunch បែបបារាំងតម្លៃត្រឹម $9 នៅភោជនីយដ្ឋាន Bagatelle

Bagatelle ជាភោជនីយដ្ឋានបម្រើអាហារបែប ​brunch មួយដែលទើបនឹងបើកថ្មីនៅលើផ្លូវ 302 និងមានបញ្ជីរាយមុខម្ហូបដែលពោរពេញទៅដោយ crêpes (នំក្រែប) និង galettes (18 រសជាតិ) ជាច្រើនមុខ។ ទីនេះជាកន្លែងតែមួយគត់ដែលផ្តល់នូវនំ crêpes របស់បារាំង និងជាកន្លែងដែលអ្នកនឹងបានយល់ដឹងពីជ្រុងមួយនៃ Brittany ​(តំបន់វប្បធម៌នៅភាគខាងលិចនៃប្រទេសបារាំង) ក្នុងរាជធានីភ្នំពេញ។

Bagatelle

Bagatelle បើកជារៀងរាល់ថ្ងៃនៅវេលាម៉ោង 8 ព្រឹក ដែលជាកន្លែងដ៏សមស្របមួយសម្រាប់អាហារពេលព្រឹក និងល្អបំផុតសម្រាប់ Brunch នៅចុងសប្តាហ៍ជាមួយមិត្តភក្តិ។ លើសពីនេះទៀត នៅទីនេះក៏បានផ្តល់ជូននូវជម្រើស 2 ដែលមានលក្ខណៈជាអាហារឈុតជាមួយអាហារថ្ងៃត្រង់បែប brunch ក្នុងតម្លៃ 9 ដុល្លារ ជាមួយនឹងជម្រើសអាហារមួយមុខបូករួមនឹងភេសជ្ជៈធម្មតាឬ កាហ្វេ និង 12 ដុល្លារជាមួយនំ crêpes និងផ្សេងៗទៀត។

Bagatelle

បើកំពុងពិចារណាថាទៅទីណាមានបម្រើអាហារជីវជាតិល្អសម្រាប់សុខភាព មក Bagatelle ដឹងតែត្រូវម៉ាច់ ដោយសារប្រភពនៃគ្រឿងផ្សំគឺមកពីអ្នកផ្គត់ផ្គង់បន្លែផ្លែឈើសរីរាង្គផ្ទាល់នៅក្នុងស្រុក។ អ្វីដែលពួកយើងពេញចិត្តជាងគេនោះគឺ Yogurt Mueslis និង “Cambodia crêpes’’ ដែលជាប្រភេទ crêpe ផ្សំជាមួយផ្លែស្វាយ និងម្នាស់អាំងពីលើ រួមជាមួយផលិតផលក្នុងស្រុក“ Samai rum” និងរោយកម្ទេចដូង ពីលើ ធ្វើឲ្យមួយមុខនេះលេចធ្លោគួរឲ្យចង់សាក ដោយសារតែរសជាតិឆ្ងាញ់បែបខ្មែរ។

Bagatelle

ថ្មីត្បិតតែម៉ឺនុយមានកំណត់ ប៉ុន្តែ Bagatelle បានបង្ហើបប្រាប់ថា បញ្ជីមុខម្ហូបនឹងមានការវិវឌ្ឍន៍ និងមានបន្ថែមច្រើនទៀតនៅខែក្រោយៗ។

Bagatelle - Salmon Galette

ក្រៅពីបង្អែម និងម្អូបទាំងអស់ ការតុបតែងហាងក៏ជាអ្វីដែលយើងត្រូវនិយាយដែរ។ ដោយសារការមាននូវពន្លឺធម្មជាតិគ្រប់គ្រាន់ មានភាពទីធ្លាធំទូលាយប្រកបទៅដោយសាឡុងធំៗងាយស្រួលអង្គុយទាំងនៅខាងក្នុង និងកន្លែងអង្គុយខាងក្រៅធ្វើឲ្យអ្នកអាចស្រូបខ្យល់ស្រស់ និងពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមយកវីតាមីនបានយ៉ាងល្អ។

Bagatelle - Crepe

ចង់ចំណាយពេលដ៏ល្អមួយជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាទីស្រឡាញ់របស់អ្នក អាចមក Bagatelle បានណា៎!

ម៉ោងបើក៖ 8AM – 9PM

តម្លៃ៖ 2$ - 8$ (រាល់តំលៃទាំងអស់មិនរាប់បញ្ចូលពន្ធអាករ 10% ឡើយ) Location: ផ្ទះលេខ6B, ផ្លូវ 302, សង្កាត់បឹងកេងកងទី 1, ខណ្ឌចំការមន, រាជាធានីភ្នំពេញ | Googlemap 

Food Review