ផ្លែប័រក្រឡុកជាមួយដូង! ងាយស្រួលធ្វើ រសជាតិស្រស់ស្រាយត្រជាក់ចិត្ត

ប្រសិនបើអ្នកនៅផ្ទះយូរ ប្រហែលជាអផ្សុកខ្លាំងហើយ។ ចុះម៉េចមិនយកឱកាសទំនេរនេះមកធ្វើអីញ៉ាំដោយខ្លួនឯង? បានទាំងឆ្ងាញ់មាត់ និងចេះធ្វើម្ហូបទៀត!​ ថ្ងៃនេះ FoodBuzz សូមនាំមកនូវរូបមន្តងាយៗ ស្រួលៗ​ សម្រាប់ធ្វើ្វផ្លែប័រក្រឡុកជាមួយដូង។ ភេសជ្ជៈមួយកែវនេះធានាថាឆ្ងាញ់ ស្រស់ស្រាយ និងបន្ថយភាពតានតឹងជាមួយគ្រឿងផ្សំសំបូរទៅដោយវីតាមីន និងជាតិរ៉ែ។ 


#គ្រឿងផ្សំ៖

  • ផ្លែប័រទុំល្អ១ផ្លែ
  • ខ្ទិះដូងពូតថ្មី 350ml (អាចជំនួសជាមួយខ្ទិះដូងកំប៉ុងក៏បាន)
  • ទឹកឃ្មុំ ៦-៨ ស្លាព្រាបាយ (តាមចំណង់ចំណូលចិត្ត)
  • ទឹកកកដុំតូចៗ ឬម៉ដ្ត​​ (បរិមាណតាមចំណង់ចំណូលចិត្ត)

#របៀបធ្វើ៖

  • ពុះផ្លែប័រទុំ រួចកាត់ជាដុំតូចៗសម្រាប់ដាក់ក្រឡុក
  • ដាក់ផ្លែប័រ ខ្ទិះដូង ទឹកកក និងទឹកឃ្មុំចូលក្នុងម៉ាស៊ីនក្រឡុក
  • ក្រឡុងគ្រឿងផ្សំរហូតម៉ដ្តល្អជាការស្រេច។

ទឹកក្រឡុកមួយកែវនេះពិតជាងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់ មិនសាកមិនបាន! ផ្លែប័រក្រឡុកជាមួយដូងមួយកែវនេះ មានវីតាមីននិងជាតិរ៉ែល្អៗ ដូចជាសារធាតុដែក អង់ទីអុកស៊ីតកម្ម វីតាមីន B6 វីតាមីន E និងវីតាមីនជាច្រើនមុខទៀតដែលល្អសម្រាប់សុខភាព និងជួយធ្វើឱ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ។ ងាយស្រួល ឆ្ងាញ់ ហើយសម្បូរវីតាមីនទៀត​ ម៉េចមិនសាកធ្វើខ្លួនឯងម្ដងមើល!

ប្រភព៖ Chew Out Loud

Food Review