ម៉ោះ សាកភេសជ្ជៈ និងចំណីអាហារប្លែកៗប្រចាំហាងកាហ្វេ Apsara Café

អ្នកណាមិនស្គាល់ម្ដុំទួលទំពូងប្រជុំទៅដោយភោជនីយដ្ឋាន និងហាងកាហ្វេជាច្រើន។ ចង់រកអ្វីញ៉ាំក៏មានដែរ មានសព្វគ្រប់ រំលងម្ដុំហ្នឹងមិនបានតែម្ដង បើប្រិយមិត្តកំពុងស្វែងរកកន្លែងអង្គុយញ៉ាំកាហ្វេមួយកែវពីរ។ ក្នុងនោះក៏មាន Apsara Café មួយដែរ។

Apsara Cafe ជាហាងកាហ្វេតូចមួយនៅតាមបណ្ដោយផ្លូវ 163

បើជិះពីផ្សារតម្រង់មករកស្តុបទួលទំពូងហើយហួសតិចនៅក្រោយភោជនីយដ្ឋានទន្លេបាសាក់នឹងឃើញប្លុកមួយដែលមានលក់របស់ជាច្រើនមុខ។ Apsara Café ស្ថិតនៅក្នុងប្លុកហ្នឹងដូចគ្នា។

ភេសជ្ជៈថ្មីប្លែកប្រចាំហាងកាហ្វេ Apsara

Apsara Cafe ខុសពីហាងទូទៅបន្តិចត្រង់ថាជាហាងខ្មែរសុទ្ធសាធ តែមានបម្រើភេសជ្ជ:ជាច្រើនប្រភេទតាមតម្រូវការភ្ញៀវ មិនចាញ់ហាងកាហ្វេដទៃឡើយ។ ក្រុមការងារ FoodBuzz ក៏បានទៅភ្លក្សភេសជ្ជៈ 2-3 មុខ ហើយថ្ងៃនេះនឹងរៀបរាប់ឲ្យប្រិយមិត្តស្គាល់។

ក្រុមការងារ FoodBuzz ទៅញ់ាំ ហើយថតទុក Update លើ Story ទៀត

ភេសជ្ជៈទី 1 ដែលក្រុមការងារ FoodBuzz បានសាកនោះគឺ Matcha-Coffee Fusion។ ញ៉ាំតែកាហ្វេសុទ្ធម៉េចស្ទាវ អញ្ចឹងអាចមកសាកភេសជ្ជៈកាហ្វេ លាយជាមួយតែបៃតងម្ដងទៅ។ ពីរមុខប្រសើរជាងមួយមុខមែនអត់? ព្រោះ Matcha-Coffee Fusion នេះនឹងត្រូវចិត្តអ្នកដែលចង់សាកផឹកកាហ្វេជាលើកដំបូង ឬចូលចិត្តកាហ្វេស្ដើង។ កាហ្វេពេលលាយបញ្ចូលគ្នាជាមួយនឹងម្សៅតែបៃតង និងក្រែម មានជារសជាតិផ្អែម និងចត់តិចៗ ហើយស្អាតទៀត។ ថតរូបផុស IG សិនមុនផឹក!

Matcha-Coffee Fusion

បន្ទាប់មកមានប៊្លូប៊ឺរីសូដា។ ចង់ញ៉ាំភេសជ្ជៈផ្អែមដែរ ប៉ុន្តែខ្លាចខូចរាងមែនទេ? ភេសជ្ជៈប៊្លូប៊ឺរីសូដានេះមានជាតិស្ករតិចបំផុត។ ផ្អែមឡមៗ ពេលផឹកហើយមានអារម្មណ៍ស្រស់ស្រាយ!

ប៊្លូប៊ឺរីសូដា

បន្ទាប់ពីនោះ មានកាហ្វេ cappuccino ជាមួយនឹងកម្រិតជាតិស្កររើសបានតាមតម្រូវការ។ ឈានចូលហាងសិនដើម្បីទិញរបស់ប៉ូវកម្លាំងនេះមុនពេលធ្វើការ!

cappuccino

ចុងក្រោយគឺ Matcha Macchiato! រសជាតិនៃម្សៅតែបៃតងរបស់ជប៉ុនជាមួយនឹងក្រែមទឹកដោះគោពិតៗ។ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តផ្អែម។ សាកទៅដឹងហើយ!

Matcha Macchiato

ក្រៅពីភេសជ្ជៈ ហាងអប្សរាបានណែនាំចំណីមួយចំនួនប្លែកៗមួយចំនួនផងដែរ “សៃម៉ៃ”​ ចំណីប្រចាំហាងនេះទទួលបានការចាប់អារម្មណ៍ច្រើនដោយសារឈ្មោះវា។ បន្ទាប់ពីភ្លក្សហើយ “សៃម៉ៃ”​ ហ្នឹងស្រដៀងនឹងស្ករសំឡីលាយជាមួយម្សៅតែបៃតង។ រសជាតិមិនសូវផ្អែមពេកដែលអ្នកគ្រប់គ្នាអាចញ៉ាំបាន។ ក្រៅពីនេះ ក៏មានដំណាំនិងនំស្រួយប្រៃៗមួយចំនួនដើម្បីក្លែមជាមួយភេសជ្ជៈក្នុងហាង។

សៃម៉ៃ

ដំណាំ

នំស្រួយប្រៃ

ចឹងកុំភ្លេចចូលហាងកាហ្វេអប្សរាសាកមើលម្ដងមើល វាម៉េចវិញ!

ម៉ោងបើក៖ 7:00AM - 7:30PM

តម្លៃ៖

  • 1.25$ (ភេសជ្ជៈក្ដៅ)
  • 1.90$ (ភេសជ្ជៈត្រជាក់)
  • 2.50$ (ភេសជ្ជៈ frappe)
  • 2.00$ (សែម៉ៃ)
  • 1.00$ (នំស្រួយប្រៃ)

ទីតាំង៖ ផ្លូវ​ 163 សង្កាត់ទួលស្វាយព្រៃទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្រោយភោជនីយដ្ឋានទន្លេបាសាក់) | Googlemap 

Food Review