ទៅដល់ ផ្សារទំនើបអ៊ីអន ញ៉ាំអ្វីកុំឲ្យចំណាយលើសពី 5000 រៀល?

ចុងខែមែនពិត មិនប្រាកដថាត្រូវចាយខ្ជះខ្ជាយទេមែនអត់? ថ្វីត្បិតតែទៅផ្សារទំនើបអ៊ីអន តែមានដឹងថាកន្លែងណាដែលអ្នកអាចញ៉ាំដោយធ្វើការចំណាយតែ 5000៛ ឬលើសហ្នឹងបន្ដិចបន្ដួចទេ? ប្រហែលជាឆ្ងល់ហើយ ត្រឹម 5000៛ ទៅទិញអ្វីកើត FoodBuzz នឹងបង្ហាញពីប្រិយមិត្តអ្នកអានពីរបៀបញ៉ាំដែលចំណាយតិចនៅក្នុងអាហារដ្ឋានរបស់ផ្សារទំនើបអ៊ីអន។

#1 មាន់បំពង - 4900៛

អ្នកទាំងអស់គ្នាអាចញ៉ាំភ្លៅមាន់បំពង ឬស្លាបមាន់បំពងដោយចំណាយតែ 4900៛​ ប៉ុណ្ណោះ។ លើសពីនេះទៀតមាន់បំពងមានច្រើនរស់ជាតិ ដូចជារសជាតិហឹរ ហឹរផ្អែម និងមាន់បំពងបែបកូរ៉េ។ បើប្រៀបធៀបមាន់បំពងនេះទៅហាងល្បីៗផ្សេងទៀតនោះ រសជាតិវា គឺមិនអន់ឡើយ។

Fried Chicken - Photo Courtesy Kenichi Yoshida

#2 បង្កងអាំង - 3300៛

ប្រសិនបើអ្នកកំពុងស្វែងរកអាហារបែបសាច់អាំងនោះ អ្នកទាំងអស់គ្នាអាចសាកល្បងបង្កងអាំងបាន ដោយវាមានរសជាតិឆ្ងាញ់ម្យ៉ាងដែរ​។ ប៉ុន្តែប្រសិនបើអ្នកមិនសូវចូលចិត្តបង្កង អ្នកអាចសាកល្បងជម្រើសសាច់អាំងផ្សេងៗទៀតដូចជា បង្គា ឬមឹកក៏បានដែរ។

បង្គាអាំង

#3 Kakiage - 2500៛

Kakiage គឺជាអាហារប្រភេទ tempura របស់ជប៉ុនដែលធ្វើឡើងពីបន្លែផ្សេងៗគ្នាជាមួយគ្រឿងសមុទ្រ ឬសាច់ផ្សេងទៀត។ នៅអាហារដ្ឋានរបស់ផ្សារទំនើបអ៊ីអននេះ អ្នកអាចញ៉ាំ Kakiage ចំនួន 2 ប្រភេទដូចជា Kakiage បង្គា និង Kakiage Hotdog។ តែបើសិនអ្នកមិនចូលចិត្តបន្លែ អ្នកទាំងអស់គ្នាក៏អាចញ៉ាំ tempura បង្គាធម្មតាបានដែរ។

Kakiage

#4 Kushikatsu - 4900៛

Kushikatsu គឺជាសាច់ដោតចង្កាក់បំពងជាមួយម្សៅបែបជប៉ុន ជ្រលក់ជាមួយទឹកជ្រលក់ជប៉ុនឆ្ងាញ់ប្លែកតែម្ដង។

Kushikatsu

#5 Corndog - 4100៛

Corndog ជាអាហារសម្រន់មួយប្រភេទដែលជនជាតិអាមេរិកនិយមចូលចិត្ត វាធ្វើមកពីម្សៅពោត និងHotdog។ ទោះបីមើលទៅសាមញ្ញមែន ប៉ុន្តែរសជាតិគឺប្លែកឆ្ងាញ់ មានរសជាតិផ្អែមពីពោត និងមាន​​ Hotdog នៅកណ្តាល។

Corndog

#6 នំប៉័ង - 2500៛ ឡើងទៅ

ប្រសិនបើអ្នកចង់ញ៉ាំនំប្រៃឬនំផ្អែម អ្នកទាំងអស់គ្នាអាចទៅហាងនំប៉័ងប្រចាំផ្សារអ៊ីអន ដែលមានលក់នូវនំប៉័ងជាច្រើនប្រភេទមិនថាជាប្រភេទដូហ្វណាត់ ឬ Croissant។

Aeon Bakery

#7 Crepe - 2500៛ ឡើងទៅ

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តញ៉ាំផ្អែម អ្នកគួរតែសាកល្បងញ៉ាំ Crepe នៅក្នុងអាហារដ្ឋានរបស់ផ្សារទំនើបអ៊ីអន។ Crepe មានសំបកទន់ ក្រែមទឹកដោះគោ និងផ្លែឈើ ដែលធ្វើឲ្យវាមានរសជាតិផ្អែមឆ្ងាញ់ម៉្យាង។

Crepe

#8 ការ៉េម - 4100៛

នឿយហត់ និងក្ដៅខ្លាំង ចេះតែនឹកចង់ញ៉ាំការ៉េមឲ្យត្រជាក់ចិត្ត! អត់បាច់ប្រ៊េនៗ ក៏អាចសាកល្បងនៅអាហារដ្ឋានរបស់ផ្សារទំនើបអ៊ីអនបានដែរ តម្លៃត្រឹម 4100៛ ប្រិយមិត្តអាចជ្រើសរើសញ៉ាំដាក់ក្នុងកែវ ឬជាមួយនំ Waffle មួយណាក៏បាន។

Ice Cream

ម៉ោងបើក៖ 9:00 ព្រឹក ដល់ 10:00 យប់

ទីតាំង៖

  • AEON Mall វិថីសុធារស សង្កាត់ទន្ហេបាសាក់ | Googlemap 
  • AEON Mall សែនសុខ ផ្លូវ 1003 ភូមិបាយ៉ាប ខណ្ឌសែនសុខ | Googlemap 

Food Review