ខ្យូតៗម្ល៉េះទេ! Macaron បែបកូរ៉េនៅ Adorable Macaron

អាហារខ្លះឃើញហើយចង់ញ៉ាំភ្លាមៗ តែអាហារខ្លះវិញឃើញហើយមិនដាច់ចិត្តញ៉ាំសោះ ព្រោះតែខ្យូតខ្លាំងពេក មែនអត់? FoodBuzz លើកនេះ នឹងនាំអ្នកឲ្យស្គាល់ Adorable Macaron ដែលជាហាងលក់នំ Macaron និង Cookies ធ្វើភ្លាមៗថ្មីៗរាល់ថ្ងៃ ដែលពិសេសជាងគេ ជាមួយនឹងការរចនាជារូបភាពប្លែកៗ ព្រមទាំងមានរសជាតិដែលប្លែកខុសពីគេផងដែរ។ 


ជាទូទៅ ក្នុង១ប្រអប់ មាន២ជម្រើស​ គឺ ៤នំ និង៩នំ អមដោយ Cooling Pack​ ១កញ្ចប់ ហើយសូម្បីតែប្រអប់ក៏ខ្យូតដែរ! ហើយកុំបាច់ភ័យថាពេលដាក់ប្រអប់ទៅ ខូចសោភ័ណភាពនំអី មានតែរឹតតែធ្វើឲ្យលេចធ្លោថែមទៀត។ ក្រៅពីនេះ Adorable Macaron ក៏មានជាឈុតជាមួយនឹងភេសជ្ជៈផងដែរ រួមមាន ឈុតកាហ្វេមិនសូវផ្អែម ញ៉ាំជាមួយនំ Macarons ឬក៏ឈុតកាហ្វេបែបគ្រីម ញ៉ាំជាមួយនឹង Nutty Cookies​

ក្រៅពីកាហ្វេ ក៏មានភេសជ្ជៈពេញនិយម ដូចជា Strawberry Milkshake ដែលត្រូ​វបានជ្រើសរើសជាពិសេស ដើម្បីធ្វើឲ្យរសជាតិនំរឹតតែឆ្ងាញ់ថែមមួយកម្រិតទៀត។

និយាយពីរសជាតិនំ Macaron វិញ មានជារសជាតិ Premium ដែលមាន ស្រ្តប៊ែរី ប្លូប៊ែរី និងរ៉ាស់ប៊ែរី ព្រមទាំងរសជាតិពេញនិយមផ្សេងទៀតដូចជា វ៉ានីឡា សូកូឡា តែបៃតង អូរីអូឃុកឃី (oreo cookies) ផាសិន ។ល។ សម្រាប់ឱកាសពិសេសដូចជាបុណ្យចូលឆ្នាំចិន ឬបុណ្យណូអែល Adorable Macaron ក៏មានដាក់លក់ជាឈុតពិសេស ដែលមានការរចនាទៅតាមពិធីបុណ្យទាំងនោះផងដែរ។

សម្រាប់ Cookies មានដូចជា Nutty cookies, Chocolate Chip Cookie, Oreo cookies, Red Velvet cookies និង S’more Cookies ដែលភាគច្រើនប្រើប្រាស់គ្រាប់ស្វាយចន្ទីក្នុងស្រុកយើងផ្ទាល់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះ Adorable Macaron ក៏មាន Menu ប្លែកៗតាមខែនីមួយៗផងដែរ ដូចនេះកុំភ្លេចតាមដាន Facebook Page និង Instagram របស់ហាងផ្ទាល់ ដើម្បីបានដឹងអំពី Menu ថ្មីក៏ដូចជាការផ្តល់ជូនពិសេសផ្សេងៗ៕

Adorable Macaron

Food Review