A Nice Gift៖ ហាងតែគុជល្បីពីហុងកុងខាង Egg Puff បន្ថែមម៉ឺនុយអាហារ និងភេសជ្ជៈស្ករត្នោតយ៉ាងច្រើនក្នុងខែនេះ
តាមធម្មតាច្បាស់ជាគិតថាហាងតែគុជជាកន្លែងត្រឹមតែទិញភេសជ្ជៈតែគុជខ្ចប់ ឬអង្គុយតែមួយភ្លែតក៏ចេញមកវិញ តែសម្រាប់ពួកយើងហាងតែគុជដូចទៅនឹងហាងកាហ្វេអ៊ីចឹង ព្រោះទៅតែមួយកន្លែងអាចញ៉ាំបានទាំងភេសជ្ជៈសំណព្វចិត្តរបស់អ្នក និងអាហារឆ្ងាញ់ៗនៅទីនោះតែម្ដង ខណៈពេលដែលអ្នកអាចអង្គុយជជែកគ្នាលេងបានជាមួយមិត្តភក្ដិទៀតផង។

កន្លែងអង្គុយល្អ និងភេសជ្ជៈឆ្ងាញ់មិនទាន់គ្រប់ឡើយ! ចុះមានធ្លាប់គិតថា បើហាងតែគុជចាប់ផ្ដើមមានបម្រើអាហារដែរនោះនឹងល្អយ៉ាងណា? បានទាំងផឹកតែគុជ បានទាំងញ៉ាំអាហារឆ្ងាញ់ៗក្នុងបរិយាកាសដ៏ល្អនៅកន្លែងតែមួយ ដោយមិនបាច់ទៅណាផ្សេងទៀត ដឹងតែងាយស្រួលតែម្ដង។ អ៊ីចឹងពួកយើងមានដំណឹងល្អសម្រាប់ប្រិយមិត្ត FoodBuzz គ្រប់រូប ដោយ A Nice Gift ចាប់ផ្ដើមមានបម្រើអាហារ និងចំណីអាហារឆ្ងាញ់ជាច្រើនប្រភេទ។

A Nice Gift ជាហាងតែគុជដ៏៏ល្បីមួយពីទីក្រុងហុងកុងដែលចូលមកប្រទេសកម្ពុជានាដើមឆ្នាំនេះ។ បោះទីតាំងដំបូងនៅក្នុងអាគារ The Bridge SOHO និងត្រឹមរយៈពេលខ្លីហាងតែគុជនេះបានបន្ដបើកសាខាទី 2 នៅទល់មុខនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយសារតែការពេញនិយមទៅលើភេសជ្ជៈតម្លៃសមរម្យ និង Egg Puff ឆ្ងាញ់ៗ A Nice Gift បានចេញអាហារមានឱជារសជាច្រើនមុខទៀតដើម្បីផ្ដល់ជូនដល់អតិថិជន។

ម៉ោះ FoodBuzz ណែនាំម្ដងមួយ! ចាប់ផ្ដើមដំបូងជាមួយបាយសនឹងសាច់ជ្រូកចិញ្ច្រាំ។ បាយសត្រូវបានស្រោចដោយសាច់ជ្រូកចិញ្ច្រាំ និងសាច់មាន់បំពងស្រួយឆ្ងាញ់! ខាំមួយម៉ាត់ធានាថាជាប់ចិត្ត ថែមទាំងអាចជ្រើសយកសាច់មាន់សុទ្ធ ឬស្លាបមាន់បានទៀតផង។

តែបើអត់ចង់ញ៉ាំបាយ A Nice Gift ក៏មានជាមាន់បំពងសុទ្ធដែលអ្នកអាចញ៉ាំលេងកំដរមាត់ជាមួយនឹងតែគុជដែរ។ ស្បែកស្រួយៗងាយស្រួលទំពារ កាន់តែធ្វើឲ្យអ្នកញ៉ាំមួយដុំហើយដុំទៀត។

ក្រៅពីនោះហាងនេះក៏មានម្ហូបជាប្រភេទសាំងវិចក្លឹប ជាមួយនឹងបេខិន និងឈីស! ពិបាករកបន្ដិច បើចង់ញ៉ាំសាំងវិចក្លឹបជាមួយឈីស តែមក A Nice Gift ដឹងតែបានញ៉ាំតែម្ដង អត់ពិបាកឆែករកទៀតនោះទេ។

ជាពិសេស អ្នកក៏អាចហៅម្ហូបទាំងនេះជាឈុតជាមួយនឹងភេសជ្ជៈឆ្ងាញ់ៗដទៃទៀតដែលស្ថិតក្នុងតម្លៃសមរម្យផងដែរ។ ហាង A Nice Gift ក៏មានចេញជាភេសជ្ជៈថ្មីៗផងដែរដែលមានដូចជា តែ(បៃតង/ខ្មៅ/ក្រហម/អូឡុង)ជាមួយឈីសស្ករត្នោតទឹកដោះគោស្រស់ និងតែទឹកដោះគោឈីសស្ករត្នោតជាមួយគុជខ្មៅផងដែរ។ ពួកយើងធានាថារសជាតិភេសជ្ជៈស្ករត្នោតទាំងនេះ នឹងធ្វើឲ្យអ្នកប្លែកអារម្មណ៍។

បើសិនជាអ្នកចូលចិត្តទស្សនារឿងភាគចិន អ្នកប្រហែលជាធ្លាប់ឃើញនំពុម្ភរូបពងទានេះជាមិនខាន។ ហាង A Nice Gift ក៏មានលក់នំពុម្ភនេះដែរ ហើយក៏មិនខុសពីរសជាតិដើមនោះដែរ! ស្រួយៗផ្អែមៗឆ្ងាញ់បំផុតនៅពេលក្ដៅៗ។

ទីតាំង៖
- សាខាទី១៖ នៅក្នុងផ្សារទំនើប The Bridge ក្បែរផ្សារ Aeon 1 | Googlemap
- សាខាទី២៖ ទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ | Googlemap
តម្លៃ៖ 2$ - 7$