8 Pepper Chicken រសជាតិសាច់មាន់ថ្មីប្លែកពី Texas Chicken

ជាការពិតណាស់ដែល​ Texas Chicken ​បានផ្តល់ជូននៅមឺនុយ មុខម្ហូមប្លែកៗ ដល់អតិថិជនរបស់ខ្លួន ជាច្រើនមុខរួចមកហើយ​ដោយទទួលបាន ការគាំទ្រខ្លាំង ទៅលើ​រសជាតិសាច់មាន់បំពងបែបហឹរ​ ក្រៅពីនេះ នៅមាន ម៉ិចស៊ីកាណា បឺហ្គឺ និង រ៉េប ជាច្រើនរសជាតិ​ផងដែរ។​ ហើយនៅពេលនេះហាងសាច់មាន់បំពងដ៏ល្បីឈ្មោះ Texas Chicken ក៏ទើបចេញនៅ ផលិតផលថ្មីមួយ​ដែល ជាសាច់មាន់បំពងរសជាតិហឹរ មានឈ្មោះថា​ 8 Pepper Chicken កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ ថ្មីៗនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ពី 8 Pepper Chicken គឺបានផ្សំឡើងដោយរូបមន្តពិសេសរបស់ Texas Chicken ដោយប្រើសាច់មាន់ជាមួយនឹងគ្រឿងទេសពិសេសៗទាំង៨​មុខ ដូចជា ម្ទេស Jalapeño ម្រេចស៊ីឈន់ ម្ទេសបៃតង ម្ចេស Chipotle ម្ចេសដៃនាង ម្រេចខ្មៅ ម្ទេសក្រហម និង ម្ទេស Ancho ​បន្ថែមជាមួយ ល្ងស និងស្លឹកខ្ទឹម រួមជាមួយទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់រួមបញ្ចូលគ្នា ធានាថាស្រួយឆ្ងាញ់ប្លែកមាត់តែម្តង គ្រាន់តែនឹកដល់ក៏ស្រក់ទឹកមាត់ដែរ។

ជាមួយនិងរសជាតិថ្មីនេះផងដែរគឺមិនត្រឹមតែមានសម្រាប់សាច់មាន់បំពង​​​ (8 Pepper Chicken) នោះទេថែមទាំងមាន ជាមួយសាច់មាន់​ថេនដឺ​ (8 Pepper​ Chicken Tender) ទៀតផង។ ដោយឡែកអ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់ជាឈុតបានចាប់ពីតម្លៃ​ ៤.៥ ដុល្លារឡើងទៅក្នុងនោះមាន២ជម្រើសដូចជា៖

១.  មាន់បំពង​ 8 Pepper Chicken ២ដុំ សាឡាដខូលស្ល១ចាន នំប៊ីស្កីតរសជាតិប៊ឺនិងទឹកឃ្មុំ ១ដុំ 

២. មាន់បំពង 8 Pepper Tenders ៣ដុំ ដំឡូងបារាំងកិន១ប៊ីស្កីតរសជាតិប៊ឺនិងទឹកឃ្មុំ១ដុំ រាល់ការជាវឈុតណាមួយនោះនិងថែមជូនភេសជ្ជៈ កូកាកូឡាចំណុះ៣៥០មីលីលីត្រ ១ដបភ្លាមៗ។  

ដើម្បីធានាបាននូវសុវត្ថភាពនិងភាពងាយស្រួលជូនអតិថិជន ក្រៅពីការមកទទួលទានក្នុងហាង ការខ្ចប់ទៅផ្ទះ Texas Chicken ក៏មាននូវ ​សេវាកម្មកម៉្មង់តាមសេវាដឹកជញ្ជូនអាហារ​អនឡាញជាមួយ NHAM24, foodpanda និង​ E-GetS ជាមួយនិងការទូទាត់ថ្លៃអាហារ តាម​​រយៈវីសាកាត (Visa Card) ​និង​សេវាកម្មកុម៉្មង់មុនមកយកក្រោយ ​(​Call To Pick Up) អ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកកាន់ សាខាបឹងកេងកង តាម​​រយៈលេខទូរស័ព្ទ ០៧៧ ៦៦៦​ ៩១៧ និងសាខាផ្លូវកម្ពុជាក្រោមតាម​​រយៈលេខទូរស័ព្ទ ០៧៧ ៦៦៦​ ៩១៦

សម្រាប់ព័ត៌មានបន្ថែម: អាចធ្វើការទំនាក់ទំនងផេកហ្វេសប៊ុក Texas Chicken Cambodia : https://www.facebook.com/TexasChickenCambodia

ទីតាំង៖

បើទំនងឆ្ងាញ់យ៉ាងហ្នឹង​ ត្រូវតែសាកហើយបានដឹង!!!

 

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

Food Review