ទទួលទានអាហារក្នុងសំណង់បុរាណតាំងពីសម័យអាណានិគមបារាំងជាមួយភោជនីយដ្ឋានទាំង 7 នេះ

សម័យអាណានិគមបារាំង (ឆ្នាំ1863-1953) ជាសម័យមួយមួយយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ហើយបានបន្សល់ទុកជាសំណង់បុរាណជាច្រើនដែរ។ ថ្ងៃនេះ FoodBuzz សូមនាំមកជូនហាងល្បីៗចំនួន 7 ដែលបោះទីតាំងអាជីវកម្មក្នុងសំណង់ចាស់ៗដើម្បីទទួលទានអាហារក្នុងបរិយាកាសដ៏ល្អប្លែកបែបប្រវត្តិសាស្រ្ត។

#1 Brown Coffee and Bakery: Riverside

Brown Coffee ជាហាងកាហ្វេល្បីបំផុតក្នុងចំណោមហាងកាហ្វេក្នុងស្រុករាប់មិនអស់ ដោយសាររសជាតិពិសេស កាហ្វេមានគុណភាពខ្ពស់ ឆុងប្រកបដោយការយកចិត្តទុកដាក់ ព្រមទាំងមានជម្រើសភេសជ្ជៈ និងអាហារជាច្រើនមុខ។

Brown Coffee and Bakery: Riverside

Brown Coffee and Bakery: Riverside

សាខា Brown ដែលមានលក្ខណៈខុសប្លែកពីគេនោះគឺហាងកាហ្វេ Brown សាខាមាត់ទន្លេ ព្រោះថាសំណង់មួយនេះត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ 1889។ ទោះបីជាផ្នែកមួយចំនួនត្រូវបានកែប្រែ តែសំណង់មួយនេះនៅរក្សាបានទម្រង់សំខាន់ៗមកដល់ពេលបច្ចុប្បន្ន។

តម្លៃ៖ $2.70+ សម្រាប់អាហារ និងភេសជ្ជៈ

ម៉ោងបើក៖ 6:30 ព្រឹក - 9:00 ល្ងាច

លេខទូរស័ព្ទ៖ 010 917 907

ទីតាំង ផ្ទះ 1Eo តីរវិថីព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#2 Restaurant Le Royal

ជាផ្នែកមួយនៃ Raffles Hotel Le Royal, Restaurant Le Royal បានបើកដំណើរការតាំងពីឆ្នាំ1929 ដោយមានវត្តមានចូលរួមរបស់ព្រះបាទស៊ីសុវត្ថិមុនីវង្សនៅថ្ងៃបើកសម្ពោធថែមទៀតផង។

Raffles Le Royal

Restaurant Le Royal

ភោជនីយដ្ឋាននេះត្រូវបានរៀបចំឡើងតាមបែបបារាំងព្រមទាំងមានលក្ខណៈជាខ្មែរផងដែរ។ អស់រយៈពេល 92 ឆ្នាំហើយដែលភោជនីយដ្ឋាននេះបើកទ្វារស្វាគមន៍អតិថិជនទាំងក្នុងស្រុក និងបរទេស។ អាហារមានជាប្រភេទបែបខ្មែរដែលបានរូបមន្តមកពីព្រះបរមរាជវាំង ដែលធានាបាននូវរសជាតិដ៏អស្ចារ្យកម្របានសាក។

តម្លៃ៖

  • $24.00++ សម្រាប់អាហារថ្ងៃត្រង់ពីរមុខពីថ្ងៃចន្ទ ដល់សុក្រ
  • $102++ សម្រាប់ Brunch ចុងសប្ដាហ៍ជាមួយភេសជ្ជៈមួយសេរីរួមមានស្រាសាំប៉ាញ H. Mummy Cordon Rouge Brut, ស្រាក្រហមមានគុណភាពខ្ពស់ និង ស្រា Cocktail។

ម៉ោងបើក៖

  • ចន្ទ-សុក្រ៖ 00 ថ្ងៃត្រង់- 2:30 ល្ងាច (ម៉ោងអាហារថ្ងៃត្រង់)
  • ចន្ទ-អាទិត្យ៖ 3 ល្ងាច- 10:30 យប់ (ម៉ោងអាហារពេលល្ងាច)
  • សៅរ៍-អាទិត្យ៖ 00 ថ្ងៃត្រង់ - 3:00 ល្ងាច (ម៉ោងអាហារថ្ងៃត្រង់)

លេខទូរស័ព្ទ៖ 023 981 888

ទីតាំង៖ រុក្ខវិថី 92 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#3 Palais De La Poste

សំណង់បុរាណមួយនេះបានសាងសង់ឡើងជាង 120 ឆ្នាំមកហើយ តាមបែបអាណានិគមបារាំងដើម្បីធ្វើជាធនាគារឥណ្ឌូចិន។ បច្ចុប្បន្ននេះ អតីតធនាគារដែលមានអាយុ 120 ឆ្នាំបានប្រែក្លាយជាភោជនីយដ្ឋានស្តង់ដារអន្តរជាតិ គុណភាពល្អដាច់គេ។

Palais De La Poste

Palais De La Poste - Photo Courtesy @Lonely Planet

Palais de la Post ឬ Palais La Poste Restaurant មានបម្រើអាហារបារាំងដែលប្រើប្រាស់គ្រឿងផ្សំល្អបំផុតដើម្បីបង្កើតបានជាអាហារគួរឱ្យស្ញប់ស្ញែង ទទួលបានការសរសើរមិនដាច់ពីមាត់។ ក្នុងម៉ឺនុយមានជម្រើសអាហារជាច្រើនមុខដូចជាមី Pasta du Jour, Soup du Jour, Entrecote Black Angus (Black Angus Rib Eye Steak) ព្រមទាំងបង្អែមដូចជា Sorbet, Soufflé au Grand Marnier និងជម្រើសជាច្រើនមុខទៀត។

តម្លៃ៖ $6.00+

ម៉ោងបើក៖

  • អាហារថ្ងៃត្រង់៖ 30 ព្រឹក- 2:00 ល្ងាច
  • អាហារពេលល្ងាច៖ 00 ល្ងាច - 10:00 យប់

លេខទូរស័ព្ទ៖ 061 722 282

ទីតាំង៖ ជិតប្រៃសនីយ៍ជាតិ ផ្ទះលេខ 5 ផ្លូវ 102 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#4 Romdeng

Romdeng បានបោះទីតាំងអាជីវកម្មនៅក្នុងវីឡាបារាំងយ៉ាងប្រណីតមានអាងហែលទឹកនិងសួនច្បារគួរឱ្យគយគន់។ Romdeng មានជម្រើសម្ហូបបួសជាច្រើនមុខ អាហារមានជីវជាតិល្អសម្រាប់សុខភាពនិងល្អសម្រាប់បរិស្ថាន។

Romdeng

Romdeng - Photo Courtesy @ Get Lost Magazine

អាហារវិញជាប្រភេទអាហារបែបខ្មែរ មានដូចជាអាម៉ុកត្រី, ការីបង្កង (Tiger Prawn Curry) និង អាពីង។

តម្លៃ៖ $5.00+

ម៉ោងបើក៖ 11:00 ព្រឹក - 9:00 យប់

លេខទូរស័ព្ទ៖ 099 219 565

ទីតាំង៖ ផ្ទះលេខ 71 វិថី ឧកញ៉ាកេត (174) សង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap

#5 FCC Bar & Restaurant

FCC ជាទីប្រជុំសម្រាប់អ្នកផ្សងព្រេង អ្នកសារព័ត៌មាន វិចិត្រករ និងអ្នកថតរូបជុំវិញពិភពលោកតាំងពីការបើកជាផ្លូវការក្នុងដើមទសវត្សឆ្នាំ 1990។ FCC ជាប្រភេទភោជនីយដ្ឋានជាប់មាត់ទន្លេដែលអាចឱ្យអតិថិជនគយគន់ថ្ងៃលិច និងមើលកាំជ្រួចក្នុងពេលមានពិធីបុណ្យជាតិនានា។ បើនិយាយពីម្ហូបវិញគឺថា ប៉ិនប្រសព្វទាំងម្ហូបអាស៊ីនិងម្ហូបអឺរ៉ុប។ មានអាហារពីជុំវិញពិភពលោកដូចជា ផាស្ដា, ឆៃយ៉, ភីហ្សាដុតប្រើអុស និងម្ហូបខ្មែរដូចជា បាយឡុកឡាក់ និង អាម៉ុកសាច់ត្រី។

FCC Bar & Restaurant

The mansion

សម្រាប់អ្នកចូលចិត្តសំណង់បារាំង៖ បើបានទៅ FCC កុំភ្លេចចូលទស្សនា The Mansion នៅទល់ខ្នងជាមួយ FCC ដែលបានសាងសង់តាំងពីឆ្នាំ 1917។

តម្លៃ៖ $5.00+

ម៉ោងបើក៖ 7:00 ព្រឹក - 12:00 យប់

លេខទូរស័ព្ទ៖ 023 210 142

ទីតាំង៖ តីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ (ខាងក្រោយវាលព្រះមេរុហ៍) | Googlemap 

#6 Chinese House

សាងសង់ឡើងដោយអ្នកជំនួញចិនហុកគៀនក្នុងឆ្នាំ1905 Chinese House ត្រូវបានសាងសង់ឡើងតាមបែបចិនផង បារាំងដែលធ្វើឱ្យសំណង់បុរាណនេះមានលក្ខណៈខុសប្លែក និងទាក់ទាញខុសពីធម្មតា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ផ្ទះចិនមួយនេះត្រូវបានដាក់ចូលជាសំណង់អាគារការពារដោយអង្គការ UNESCO ដើម្បីរក្សាសំណង់អស្ចារ្យមួយនេះឱ្យនៅគង់វង្ស។

Chinese House

Chinese House

Chinese House ត្រូវបានរៀបចំតុបតែងតាបបែបបុរាណកាត់សម័យសមតាមម៉ឺនុយដ៏ទាក់ទាញ។ Chinese House ប្រើប្រាស់គ្រឿងផ្សំល្អឯកពីអាស៊ី និងតិចនិចធ្វើម្ហូបពីប៉ែកអឺរ៉ុបដើម្បីបង្កើតបានម្ហូបមានរសជាតិឆ្ងាញ់ជាប់ចិត្ត ត្រូវមាត់ទាំងចាស់ទាំងក្មេង ទាំងអាស៊ីទាំងអ៊ឺរ៉ុប។

តម្លៃ៖ $6.00+ និង $18.00+ សម្រាប់អាហារថ្ងៃត្រង់សេរី (ក្នុងថ្ងៃអាទិត្យសប្ដាហ៍ទី 3)

ម៉ោងបើក៖

  • ចន្ទ-ព្រហស្បតិ៍៖ 11:00 ព្រឹក - 01:00 រំលងអធ្រាត
  • សុក្រ និងសៅរ៍៖ 11:00 ព្រឹក - 2:00 រំលងអាធ្រាត
  • អាទិត្យ៖ 00 ព្រឹក - 00.00 យប់

លេខទូរស័ព្ទ៖ 092 553 330

ទីតាំង៖ ផ្ទះលេខ 45 ផ្លូវព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ | Googlemap 

#7 The Exchange

កាលពី 120 ឆ្នាំមុន ជនជាតិចិនម្នាក់បានសាងសង់វីឡាមួយមានចម្ងាយមិនឆ្ងាយពីវត្តភ្នំ ហើយក្នុងឆ្នាំ 2012 វីឡាមួយនោះបានក្លាយជាភោជនីយដ្ឋានដ៏ប្រណីតក្រោមឈ្មោះថា "The Exchange"។ ភោជនីយដ្ឋានដ៏ប្រណីតមួយនេះបម្រើអាហារអឺរ៉ុបល្បីៗ មានផ្ដល់រសជាតិគួរឱ្យស្ញប់ស្ញែង សមសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារបរទេសក្នុងសំណង់ពីសម័យបារាំង។

THE EXCHANGE

The Exchange - Photo Courtesy @AsiaLifeMagazine

អាហារដែលអាចរកបាននៅក្នុងហាងមួយនេះមានដូចជា Braised Lamb Shack, Tamarind Duck, Mushroom Risotto និង Cheesecake ជាដើម។

តម្លៃ៖ $6.00+ សម្រាប់អាហារគ្រោង

លេខទូរស័ព្ទ៖ 023 992 865

ម៉ោងបើក៖ 10:00 ព្រឹក - 12:00 យប់

ទីតាំង៖ ផ្ទះលេខ 28 ផ្លូវ 47 សង្កាត់ស្រះចក រាជធានីភ្នំពេញ (ទល់មុខសណ្ឋាគារ ខារា) | Googlemap

លើកក្រោយចង់ពិសាអាហារមួយពេលក្នុងបរិយាកាសដ៏ប្រណីតប្លែកដូចចូលទៅកាន់ក្នុងសម័យបុរាណអាណានិគមបារាំង កុំភ្លេចភោជនីយដ្ឋានទាំងនេះ​ ហើយបើបានថតរូបស្អាតៗ​ Mention ឲ្យ FoodBuzz​​​​ ​ឱ្យបានឃើញផង!

Food Review