ហាងអាហារបួសបែបចិន 5 កន្លែងក្នុងក្រុងភ្នំពេញដែលមានអ្នកញ៉ាំច្រើនកុះករ
សាច់តែងតែឆ្ងាញ់ និងមានជាតិ តែធ្លាប់មានអារម្មណ៍មួយថាចង់ផ្អាកសាច់មួយរយៈដោយសារការឆ្អើម ឬទ្រលាន់នឹងវាទេ? បន្លែមិនត្រឹមតែមិនទ្រលាន់ មានជាតិ តែក៏ល្អចំពោះសុខភាពទៀតផង! បើដល់តំណាក់កាលឃើញសាច់មិនអាចទ្រាំទ្របានហើយ អ៊ីចឹងមកស្គាល់ហាងអាហារបួសបែបចិនទាំង 5 កន្លែងនេះមក។
# 1 Vitking House
Vitking House ជាភោជនីយដ្ឋានអាហារបួសដែលត្រូវបានស្គាល់ និងគាំទ្រច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ។ សឹងតែគ្មានកន្លែងអង្គុយរាល់ពេលទៅដល់នៅម៉ោងបាយថ្ងៃត្រង់ អ៊ីចឹងប្រាកដជាត្រូវរង់ចាំបន្ដិចហើយ។ Vitking House ផ្ដល់ជូនអាហារបួសជាច្រើនប្រភេទ តែអ្វីដែលលេចធ្លោជាងគេក្នុងហាងនោះ គឺមីឆាបន្ទះដែក បាយឆាខ្ចប់ពងមាន់ និងគល់ផ្សិតខ្មៅចៀន។
ម៉ោងបើក៖ 8 ព្រឹក - 8 យប់
ទីតាំង៖
- ផ្ទះលេខ 72 ផ្លូវលេខ 430 កែង 450 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
- ផ្ទះលេខ 370 ផ្លូវ 163 សង្កាត់អូរឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
តំលៃ៖ 1.25 $ - 5 $
លេខទំនាក់ទំនង៖
- 023 222 150 (មហាមន្ត្រី)
- 023 224 170 (TTP)
# 2 Love Power Cafe (爱的力量)
ប្រសិនបើអ្នកជាអ្នកចូលចិត្តអាហារបួសតាំងពីយូរមកហើយនោះ ប្រហែលជាអ្នកស្គាល់ Love Power Cafe ឬ Power of Love ដែលជាភោជនីយដ្ឋានបួសល្បីឈ្មោះមួយនៅក្នុងរាជធានីភ្នំពេញ។ មុខម្ហូបរបស់ភោជនីយដ្ឋានមានច្រើន គឺថាមានចាប់ពីបាយឆាបួស, មីឆាបួស, ស៊ុបបួស, អាហារសម្រន់, Toast បួស, រហូតដល់តែគុជបែបផ្លែឈើ។ មិនតែប៉ុណ្ណោះ Power of Love មិនត្រឹមតែជាភោជនីយដ្ឋានម្ហូបបួសនោះទេ តែក៏ជាកន្លែងដែលអាចឲ្យអ្នកសម្រាកធ្វើកាងារសាលា ក៏ដូចជាអង្គុយជជែកគ្នាជាមួយមិត្តភក្ដិបានយ៉ាងងាយស្រួលថែមទៀតផង។
ម៉ោងបើក៖ 8:30 ព្រឹក - 8:30 រសៀល
ទីតាំង៖ #23 ផ្លូវ 338 សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
តំលៃ៖ $1.25 - $5
លេខទំនាក់ទំនង៖ 012 602 545
# 3 Yu Xin Cha Fang (育心茶坊)
ភោជនីយដ្ឋាននេះបានបើកដំណើរការអាជីវកម្មអស់រយៈពេលជាច្រើនឆ្នាំរួចទៅហើយ។ អតិថិជននៅទីនេះភាគច្រើនជាអតិថិជនដែលគាំទ្រយូរ (ដុះស្នឹម) ដោយសារតែអាហារមួយមុខៗសុទ្ធតែឆ្ងាញ់ដក់ជាប់ហឫទ័យ។ Yu Xin Cha Fang ក៏ផ្តល់ជូននូវជម្រើសនៃអាហារជាច្រើនហើយអ្នកប្រហែលជាមិនចង់រំលងមីឆា បាយឆា និងជើងផ្សិតបំពងនោះទេ។ ពួកគេក៏មានស៊ុបត្រូវម៉ាច់តែម្តងសម្រាប់ថ្ងៃត្រជាក់ៗ ភ្លៀងរលឹមៗ។ តែអ្វីដែលជាឧបសគ្គនោះ គឺសម្រាប់ប្រិយមិត្តជិះរថយន្ដអាចនឹងពិបាកក្នុងការរកកន្លែងចត ដូច្នេះពួកយើងសូមណែនាំឲ្យជិះជាម៉ូតូ ឬ Grab វិញ។
ម៉ោងបើក៖ 7 ព្រឹក - 9 យប់
ទីតាំង៖ ផ្លូវលេខ 230 សង្កាត់ទឹកល្អក់ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap
តំលៃ៖ 1.25 $ - 5 $
លេខទូរស័ព្ទ៖ 011 338 335
# 4 Xin Tian Di Su Shi (新天地素食)
បើប្រិយមិត្តស្គាល់ Xin Tian Di Su Shi ប្រាកដជាដឹងថាភោជនីយដ្ឋានមួយនេះមានប្រជាប្រិយភាពសម្រាប់បុគ្គលិកការិយាល័យ, និស្សិត និងភ្ញៀងបរទេសដោយសារតែអាហារថ្ងៃត្រង់មួយមុខៗសុទ្ធតែឆ្ងាញ់ ថែមទាំងមិនមែនមានតែម្ហូបបួសមុខនោះទេ មានទាំងអាហារមានសាច់ជាច្រើនប្រភេទទៀតផង ជាហេតុធ្វើឲ្យអតិថិជននៅទីនេះចូលចិត្តទៅជាលក្ខណៈគ្នាច្រើនព្រោះអត់បាច់ពិបាកសម្របតាមអ្នកអត់សាច់ ឬហូបសាច់នោះអី គ្រាន់តែទៅមួយកន្លែងក៏អាចញ៉ាំបានទាំងពីរ។
ម៉ោងបើក៖ 7:30 ព្រឹក -8 យប់
ទីតាំង៖ វិថី ប៉ាស្ទ័រ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
តំលៃ៖ 1.25 $ - 5 $
លេខទំនាក់ទំនង៖ 097 773 4982, 069 296 299
# 5 មីបួសក្រោយវាំង
ប្រសិនជាអ្នកស្វែងរកកន្លែងលក់ម្ហូបបួសដែលឆ្ងាញ់ លឿន ហើយមានតម្លៃសមរម្យទៀតនោះ អ្នកប្រាកដជាចាប់ចិត្តនឹងហាងនេះមិនខាន។ អ្នកអាចញ៉ាំមីស៊ុបបួសមួយចាន ត្រឹមតែ 4000៛ តែប៉ុណ្ណោះ ហើយញ៉ាំជាមួយទឹកជ្រលក់ដាក់ម្ទេសហឹរៗបន្ដិចគឺថាត្រូវម៉ាច់តែម្ដងជាមួយអាកាសធាតុត្រជាក់ៗក្រោមដំណក់ទឹកភ្លៀងស្រិចៗបន្ទាប់ចេញពីរៀន ឬធ្វើការ។
ម៉ោងបើក៖ 7 ព្រឹក - 7 រសៀល
ទីតាំង៖ #13D ផ្លូវ 184 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ក្រោយវាំង) | Googlemap
តម្លៃ៖ $1 - $2
លេខទំនាក់ទំនង៖ 016 664 666