លែងខ្លាចអត់កាហ្វេញ៉ាំព្រឹកព្រលឹមពេក ឬយប់ជ្រៅហើយពេលនេះ
អ្នកញៀនកាហ្វេពិតប្រាកដជាយល់អារម្មណ៍ឃ្លានកាហ្វេសឹងគ្រប់ពេលវេលា សូម្បីតែពេលព្រឹកព្រហាម ឬយប់ជ្រៅក៏ដោយ។ តែឥឡូវលែងខ្វល់រឿងហាងបិទ ឬមិនទាន់បើកទៀតហើយ ព្រោះក្នុងភ្នំពេញសព្វថ្ងៃនេះ មានហាងកាហ្វេមួយចំនួនបើករហូតដល់ទៅ 24 ម៉ោងឯណោះ។ ដូច្នេះអ្នកអាចធ្វើការងារ ឬសិក្សាជាមួយកាហ្វេរបស់អ្នកក្នុងពេលណាក៏បាន។ (គិតពីសុខភាពផងណា!)

#1 កាហ្វេប្រ៊ីដ 24 ម៉ោង
កាហ្វេប្រ៊ីដ 24 ម៉ោង គឺជាហាងកាហ្វេមួយដែលបម្រើលោកអ្នកដល់ទៅ 24 ម៉ោងក្នុងមួយថ្ងៃ។ មិនថាអ្នកត្រូវការកន្លែងស្ងប់ស្ងាត់បន្ទាប់ពីការសប្បាយនៅពេលយប់ ឬអ្នកកំពុងត្រូវការកាហ្វេដើម្បីជួយបង្កើនស្មារតីនោះទេ ហាងនេះអាចផ្តល់ជូនអ្នកបាន។ ហាងនេះមានបម្រើនូវកាហ្វេជាច្រើនប្រភេទដូចជា Americano, Espresso, Latte, Mocha ... ល។ ប្រភេទនិមួយៗ ផ្តល់ឱ្យអ្នកនូវរសជាតិខុសៗគ្នា ប៉ុន្តែសុទ្ធសឹងតែឆ្ងាញ់ទាំងអស់ និងគួរអោយចាប់អារម្មណ៍។


តម្លៃ៖ $1.6 ទៅ $3.2
ម៉ោង៖ 24 ម៉ោងជារៀងរាល់ថ្ងៃ
ទីកន្លែង៖ វិថីព្រះត្រសក់ផ្អែម (63) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#2 30 Sqm Café 24H
ប្រសិនបើអ្នកត្រូវការសម្រាកកាហ្វេពីថ្ងៃដែលអ្នករវល់, អ្នកអាចអញ្ជើញមកហាង 30sqm កាហ្វេ 24 ម៉ោងបាន។ អ្នកអាចញាំកាហ្វេក្នុងម៉ោងណាក៏បាន ជាពិសេសនៅពេលអ្នកមានពេលទំនេរពីការងាររបស់អ្នក។ អ្នកមិនត្រឹមតែទទួលបានរសជាតិកាហ្វេពិតប្រាកដនោះទេ ប៉ុន្តែក៏មានការតភ្ជាប់វ៉ាយហ្វាយហ្រ្វីផងដែរ។ ដូច្នេះអ្នកអាចរីករាយនឹងកាហ្វេដែលអ្នកចូលចិត្ត និងគេហទំព័រដែលអ្នកចូលចិត្តនៅលើអ៉ីនធឺណេតក្នុងពេលតែមួយ។ លើសពីនេះទៀត ហាងនេះផ្តល់ជូនអ្នកនូវរសជាតិកាហ្វេជាច្រើនប្រភេទ ពីរសជាតិកាហ្វេខ្លាំងដល់រសជាតិកាហ្វេស្រាល ដូច្នេះអ្នកអាចជ្រើសរើសអ្វីដែលអ្នកចង់បាន។ ហាងនេះនឹងផ្តល់ឱ្យអ្នកនូវសេវាកម្មល្អមិនខកចិត្តទេ។


តម្លៃ៖ $1.2 ទៅ $3
ម៉ោង៖ 24 ម៉ោងជារៀងរាល់ថ្ងៃ
ទីកន្លែង៖ #54, ផ្លូវលេខ 310 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#3 កាហ្វេធូដេសាខាព្រះបរមរាជវាំង
កុំច្រឡំ! ថ្មីៗនេះមានសាខាកាហ្វេធូដេជាច្រើននៅប្រទេសកម្ពុជាប៉ុន្តែមានសាខាតែមួយប៉ុណ្ណោះដែលបើក 24 ម៉ោង។ វាគឺជាសាខាព្រះបរមរាជវាំង។ ហាងកាហ្វេដ៏កក់ក្តៅនេះបម្រើអតិថិជនដោយមិនចេះនឿយហត់ពីមួយថ្ងៃទៅមួយថ្ងៃ 24 ម៉ោងក្នុង 24 ម៉ោង។ វាជាការល្អណាស់សម្រាប់អ្នកយឺតយប់ និងយឺតការងារជាមួយមិត្តភក្តិ។ ជាមួយនឹងផ្នែកខាងក្នុងដែលមានរចនាបថបែបបស្ចិមប្រទេសនិងអាស៊ី អ្នកនឹងអាចថតរូបដាក់ Facebook, Instagram ជាដើម។


តម្លៃ៖ $1.7 ទៅ $2.8
ម៉ោង៖ 24 ម៉ោងជារៀងរាល់ថ្ងៃ
ទីកន្លែង៖ #29, ផ្លូវលេខ 178, សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ | Googlemap
ទាំងនេះគឺជាហាងកាហ្វេ 24 ម៉ោងដែលនឹងធ្វើឱ្យអ្នកមិនអាចបំភ្លេចបានតាមរយះ រសជាតិកាហ្វេ ការតុបតែងខាងក្នុងហាង និងកន្លែងចតរថយន្តដែលមានភាពងាយស្រួល (មិនថារថយន្តឬម៉ូតូវអាចចតបានយ៉ាងងាយស្រួល) ។ ប្រសិនបើអ្នកជាមនុស្សនៅក្រៅដល់យប់ៗ វាជាគំនិតល្អក្នុងការសាកល្បងហាងទាំងនេះពីព្រោះអ្នកនឹងមិនខ្វល់ពីសំណួរដែលថា "ហេ! តើហាងហ្នឹងបិទនៅពេលណា? ខ្ញុំមិនទាន់ចង់ត្រលប់ទៅផ្ទះ ឬភារកិច្ចរបស់ខ្ញុំមិនទាន់ហើយនៅឡើយទេ "។ នៅហាងទាំងនេះអ្នកអាចនៅបានយូរតាមដែលអ្នកចង់បាន។
https://tenor.com/view/addict-coffee-pot-mornings-drink-gif-5758821