ងាយៗ ធានាថាប្លែកមាត់! ពីររបៀប ឆុងមីឲ្យឆ្ងាញ់ប្លែក
ឆុងញ៉ាំមីរាល់ដងចឹងមានអារម្មណ៍ធុញនិងរសជាតិមីដដែលៗខ្លះនៅ? ការពិតទៅមានរបៀបឆុងមីផ្សេងៗដែលអាចឲ្យរសជាតិមីឆ្ងាញ់ប្លែកពីរសជាតិមីកញ្ចប់ធម្មតា ហើយថ្ងៃនេះ FoodBuzz នឹងចែករំលែករូបមន្តឆុងមីជូនសម្រាប់ធ្វើញ៉ាំអ្នកទាំងអស់គ្នា!
១. Korean Snack bar Ramen
#គ្រឿងផ្សំ
- មីកូរ៉េ ១កញ្ចប់
- ពងមាន់១
- ទឹកខ្មះ ២ ទៅ ៣ដំណក់
- ម្រេច ១/៤ ស្លាបព្រាកាហ្វេ
- ស្ករ ១ស្លាបព្រា
- ស្លឹកគូឆាយ (តាមចំណូលចិត្ត)
- ទឹក ៥៥០មល
#របៀបធ្វើ
១. ចាក់ទឹកចូលឆ្នាំងរួចធ្វើការដាំ
២. ពេលទឹករៀបពុះ ហែកគ្រឿងកញ្ចប់មីចូលរួចរម្ងាស់វា១នាទី
៣. បន្ទាប់មក ចាក់ទឹកខ្មេះចូល រួចបន្តរម្ងាស់រៀងយូរបន្តិចទើបដាក់ស្ករនិងម្រេចចូល បន្ទាប់មកកុំភ្លេចឧស្សាហ៍ចាប់ឡើងសរសៃមីចុះឡើងផងណា
៤.ជំហាន់បន្ទាប់គោះពង់មាន់ចូលតែកុំកូរវាឲ្យបែកណា រួចហើយហាន់ស្លឹកគូឆាយដាក់ពីលើជាការស្រេច។
២. មីទឹកដោះគោ
#គ្រឿងផ្សំ
- មីកញ្ចប់កូរ៉េ ១
- ទឹកដោះគោស្រស់ ៤០០មល
#របៀបធ្វើ
១. ដាំទឹកក្នុងឆ្នាំងឲ្យពុះរួចដាក់មីចូល
២.ស្រុះមីកុំឲ្យឆ្អិនពេក បន្ទាប់មកបិទភ្លើងរួចស្រង់មីដាក់កញ្ច្រែងរួចយកទៅលាងជាមួយទឹកស្អាតដើម្បីឲ្យអស់ជាតិខ្លាញ់
៣. ចាប់ផ្ដើមចាក់ទឹកដោះគោចូលឆ្នាំងដើម្បីធ្វើការដាំ ត្រូវបន្តកូរទឹកដោះគោរហូតដល់វាជិតពុះ បន្ថយភ្លើងរួចហែកគ្រឿងមីកញ្ចប់ចូលហើយកូរវាឲ្យលឿនដើម្បីទឹកដោះគោនិងគ្រឿងមីចូលគ្នាបានសព្វ
៤. ចុងក្រោយ ដាក់មីដែលបានស្រុះរួចចូល រួចបន្តកូររហូតមីឆ្អិនល្អ កុំភ្លេចចាក់ដាក់ចានភ្លាមៗណាបើមិនចឹងទេទឹកដោះគោនឹងកកជាប់ឆ្នាំងជាមិនខាន៕
ប្រភព៖ COOKAT
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz