FOOD REVIEW in

Tiger Sugar: The Original Brown Sugar Fresh Milk From Taiwan Makes a Debut in Phnom Penh

The food lust in us spiked after seeing one of the most well-recognized bubble tea shop coming to Cambodia. With new trendy bubble tea hits the market, Tiger Sugar finally lands in Phnom Penh. Tiger Sugar has always been a cult favorite since it was launched in November 2017 with… Read More

Tiger Sugar៖ ប្រ៊េនតែគុជទៅដល់ណាក៏មានអ្នកតម្រង់ជួរ ឥលូវនេះបានមកដល់កម្ពុជាហើយ

គ្រាន់តែបានដំណឹងថាប្រ៊េនតែគុជដ៏ល្បីមួយពីតៃវ៉ាន់នឹងមកដល់ស្រុកខ្មែរភ្លាម FoodBuzz ដឹងច្បាស់តែម្ដងថាប្រិយមិត្តដែលចូលចិត្តញ៉ាំតែគុជដឹងតែរីករាយទន្ទឹងរង់ចាំទៅសាកមិនខាន។ ដោយឆ្នាំនេះតែគុជកំពុងវាយចូលទីផ្សារក្នុងកម្ពុជាខ្លាំង Tiger Sugar ក៏សម្រេចចិត្តបង្ហាញវត្តមានហាងដំបូងនៅកម្ពុជារបស់ខ្លួនកាលពីថ្មីៗនេះ។ Tiger Sugar ជាប្រ៊េនតែគុជដ៏ល្បីមួយដែលបានបង្ហាញខ្លួនជាលើកដំបូងនៅតៃវ៉ាន់កាលពីខែវិច្ឆិកា ឆ្នាំ 2017 តែត្រឹមរយៈពេលខ្លី ប្រ៊េនតែគុជនេះបានពង្រីកខ្លួនបែកសាខានៅតាមបណ្ដាប្រទេសជាច្រើនក្នុងអាស៊ីដូចជា ហុងកុង សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងច្បាស់ណាស់គឺ កម្ពុជា។ Tiger Sugar សាខាដំបូងនៅកម្ពុជាធ្វើការបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី​ 08 ខែវិច្ឆិកា ឆ្នាំ 2019 នេះ ដែលមានទីតាំងនៅម្ដុំបឹងកេងកង។ ត្រឹមថ្ងៃបើកសម្ពោធដំបូង Tiger Sugar មានការគាំទ្រយ៉ាងច្រើនកុះករ និងមានអតិថិជនឈរតម្រង់ជួររង់ចាំកុម្ម៉ង់ឡើងវែងតែងម្ដង។ Tiger Sugar ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារភេសជ្ជៈស្ករត្នោតជាមួយទឹកដោះគោស្រស់ដែលស៊ីគ្នាទាំងរសជាតិ និងរូបរាង។ ដើម្បីធ្វើឲ្យភេសជ្ជៈរបស់ខ្លួនកាន់តែលេចធ្លោ ច្បាស់ណាស់រូបរាងរបស់ភេសជ្ជៈជាកត្តាចាំបាច់សម្រាប់ទាកទាញអ្នកញ៉ាំ ហើយនេះជាអ្វីដែល Tiger Suger បានធ្វើនោះគឺ ការចាក់ស្ករត្នោតជាប់ទៅនឹងកែវ ដែលមានលាយជាមួយនឹងគុជ និងទឹកដោះគោស្រស់យ៉ាងទាក់ទាញប្លែកភ្នែក។ ហើយក្រុមការងារ FoodBuzz ក៏បានភ្លក្សរសជាតិភេសជ្ជៈស្ករត្នោតដ៏ល្បីមួយនេះនៅហាងផ្ទាល់ផងដែរ។… Read More

12 Recommended Sky/Rooftop Bar To Enjoy Fireworks This Water Festival!

It’s water festival and nothing screams like the exquisite illuminated lighting boats and marvelous fireworks. So if you’re fortunate enough to be staying in town this water festival, you might as well indulge in the bustling festivity to the fullest. Below are the skybars with the best views for enjoying… Read More

Salai Chicken Porridge: The Delectable and Aesthetically-Pleasing Chicken Porridge That Is All The Rage in Siem Reap

If even the Siem Reap locals are raving about it, then it has to be THAT GOOD, doesn’t it? This is why today FoodBuzz is taking you, our dear readers, to savor something a little different that you may not have thought of savoring when you’re in Siem Reap. Wanna… Read More

ទៅលេងសៀមរាប ចង់បបរមាន់ស្រែ កុំភ្លេច​ សាឡៃ បបរមាន់ស្រែ

លឺល្បីល្ហៀងៗពីអ្នកខេត្តសៀមរាបសឹងតែគ្រប់គ្នាថាមានហាងបបរមាន់ថ្មីមួយឆ្ងាញ់ រហូតដល់មិនត្រឹមតែអ្នកសៀមរាបទេពេញនិយម សូម្បីតែអ្នកភ្នំពេញខ្លះខំស្កាត់មកពីនាយមករកហូបបបរមាន់នៅទីនេះទៀត។ ឥឡូវប្រិយមិត្តចង់ស្គាល់ដែរអត់? ស្រួលពេលទៅលេងសៀមរាបអី ឬពេលអុំទូកប៉ុន្មានថ្ងៃទៀតនេះតែម្ដង កុំឲ្យថាបានទៅដល់សៀមរាបហើយមិនបានភ្លក្សបបរមាន់ឆ្ងាញ់! បបរមាន់ដែលល្បីនិងមានរសជាតិឆ្ងាញ់ កក់ក្ដៅដល់បេះដូងនេះគឺជា សាឡៃ បបរមាន់ស្រែ អ្នកខេត្តសៀមរាបដែលទើបបើកលក់បានប្រហែលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្ដែទទួលបានការគាំទ្រខ្លាំងមែនទែន រហូតដល់លក់បបរអស់មុនម៉ោងបិទហាងជាញយដង ហើយមូលហេតុដែលបបរមាន់នៅទីនេះល្បីពេញនិយមនោះដោយសារមូលហេតុចំបងៗដែលរួមមាន៖ រសជាតិបបរមាន់ឆ្ងាញ់ហើយប្រើមាន់ស្រែពិតៗ ការតុបតែបលំអក៏ប្លែកស្អាតទាក់ភ្នែក ការយកចិត្តទុកដាក់ទាំងរសជាតិ និងអនាម័យ ជាចុងក្រោយនោះគឺទីតាំងផ្ទាល់តែម្ដង – ងាយណាបានញ៉ាំបបរមាន់នៅជិតអាងហែលទឹកអ៊ីចេះនោះ! ឈុតបបរមាន់នៅសាឡៃ បបរមាន់ស្រែ អ្នកខេត្តសៀមរាបនេះគឺមានច្រើនឈុត ច្រើនជំរើសទៅតាមចំណង់ចំណូលចិត្តអ្នកញ៉ាំ រួមមានជាឈុតបបរមាន់ធម្មតាក្នុងតម្លៃយ៉ាងសមរម្យត្រឹមតែ 6,000៛ ដែលមានជាសាច់មាន់ហែក ផ្សិត គ្រឿងក្នុងមាន់ និងឈាម។ ឈុតបន្ទាប់វិញគឺបបរមាន់កុម្ម៉ង់ក្នុងតម្លៃ 8,000៛ ដែលមានបន្ថែមជាស្លាបមាន់ទាំងមូល ព្រមទាំងពងមាន់ផងដែរ សំរាប់ពេលណាកំពុងតែឃ្លានខ្លាំងអី មួយឈុតនេះដឹងតែឆ្អែតតឹងពោះតែម្ដង! ឈុត 2 បន្ទាប់ទៀតនេះគឺជាឈុតពិសេសៗ ទាំងច្រើនអាចញ៉ាំបាន 2 នាក់ សំរាប់ឈុតពិសេសតូចតម្លៃ 12,000៛ ឬក៏អាចបាន 3 នាក់ សំរាប់ឈុតពិសេសធំតម្លៃ… Read More

Shrimp Lovers, Celebrate Water Festival with the Pizza Company’s “Cheesy Shrimp Pizza”

Ladies and gentlemen, The Pizza Company is back at it again! This pizza place truly deserves our admiration for their on-going new tastes of pizza making their customers always excited and not bored of the same old flavor. Introducing the “Cheesy Shrimp Pizza” – the latest creation of the Pizza… Read More

រសជាតិថ្មី “ភីហ្សាបង្គាទូកង” សម្រាប់រដូវកាលបុណ្យអុំទូកពី The Pizza Company

ថ្មីទៀតហើយ! The Pizza Company វិលត្រឡប់មកវិញម្តងទៀតហើយ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ ជាមួយនឹងរសជាតិថ្មី “ភីហ្សាបង្គាទូកង”។ ចង់ដឹងថាហេតុអីបានភីហ្សាហ្នឹងឈ្មោះអ៊ីចឹងអត់? តោះ អានបន្តទាំងអស់គ្នា! “ភីហ្សាបង្គាទូកង”?​ ត្រូវ​បានដាក់ឈ្មោះដូចទៅនឹងប្រភពទឹកអ៊ីចឹង ព្រោះភីហ្សាទាំងមូលគឺផ្សំឡើងពីគ្រឿងសមុទ្រ និងជាពិសេសសាច់បង្គា! សាច់បង្គាពីលើនំ សាច់បង្គានៅឯចំហៀង និយាយទៅគឺនៅគ្រប់កន្លែងតែម្ដង! ចុះរសជាតិយ៉ាងម៉េចដែរ? ដោយសារ FoodBuzz team ចូលចិត្តគ្រឿងសមុទ្រខ្លាំងៗ ពួកយើងអាចនិយាយថាភីហ្សានេះសាកសមឥតខ្ចោះតែម្ដង! បានញ៉ាំសាច់បង្គាពេញៗមាត់លាយជាមួយឈីសវែងអន្ទាយ។ ភីហ្សាថ្មីនេះមានជម្រើស topping បីខុសៗគ្នា៖ សាច់មាន់បាប៊ីឃ្យូពិសេសហឹរបន្តិច រសជាតិគ្រឿងសមុទ្រត្រូពិច និងមិនភ្លេចឡើយគឺ topping ហាវ៉ៃ រួមជាមួយនឹងជម្រើសទឹកជ្រលក់ 3 មុខស៊ីគ្នា៖ ទឹកជ្រលក់ខកថេល, ហឹរដល់បេះដូង និង គ្រីមបង្គាឈ្ងុយ។ ខាំភីហ្សានេះមួយម៉ាត់ហើយផឹកទឹកក្រូចមួយក្អឿក ដឹងតែលូកញ៉ាំទៀតមិនខាន! លើសពីនេះទៀត គេថារឿងល្អមកទាំងទ្វេត្រូវទេ? ថែមទឹកប្រាក់បន្តិចដើម្បីទទួលបាន នំភីហ្សាមួយ ស្លាបមាន់… Read More

Siem Reap’s Latest Favorite Charcoal BBQ You Shouldn’t Miss at Darany BBQ2

We bet from the name; you can already tell the hype that comes with this BBQ, right? Because if it wasn’t as popular and well-loved as it is, there wouldn’t packed every evening! Darany BBQ 2 is a Khmer-style BBQ restaurant with a slight twist that may look regular at… Read More

តារានី សាច់អាំង II៖ ហាងសាច់អាំងធ្យូងបែបខ្មែរ រសជាតិពិសេសប្លែក និងជាសំណព្វចិត្តអ្នកសៀមរាប

គ្រាន់តែឃើញឈ្មោះហាងក៏ដឹងទៅហើយថារសជាតិឆ្ងាញ់ជាប់ចិត្តនោះ ព្រោះថាបើមិនចងបេះដូងអ្នកសៀមរាបបានទេ មិនអាចល្បីអតិថិជនណែនៗសឹងតែអត់កន្លែងអង្គុយរាល់ល្ងាចនោះទេ ត្រូវអត់ប្រិយមិត្ត? តារានី សាច់អាំង II មានបម្រើជាសាច់អាំងបែបខ្មែរ រសជាតិឆ្ងាញ់ ក្នុងតម្លៃយ៉ាងសមរម្យដែលជាមូលហេតុធ្វើឲ្យហាងនេះទទួលបានការពេញនិយមនិងល្បីតៗគ្នា។ នៅទីនេះ សំរាប់ផ្នែកសាច់គឺមាន 12 មុខដូចជា សាច់គោជាប់ខ្លាញ់ ក្រលៀន បេះដូង សាច់ជ្រូកបីជាន់ ពោះវៀនតាន់ កន្សោមដោះ បង្គា មឹក ព្រុយត្រីសាល់ម៉ុន ងៀវ ជើងទា និងស្លាបមាន់ដែលសុទ្ធតែមានតម្លៃដូចគ្នាទាំងអស់គឺ 10,000៛ សំរាប់ចានតូច និង 20,000៛ សំរាប់ចានធំ។ កុម៉្មង់ក៏ស្រួល គិតលុយក៏អត់ពិបាក តម្លៃដូចគ្នាចឹងទាំងអស់នោះ! ក្រៅពីនេះក៏មានជាឈុតបន្លែផ្សេងៗដូចជាផ្សិតភ្លៅមាន់ ពោតបារាំង ផ្សិតម្ជុល ម្ទេសប្លោកខៀវ ផ្កាខាត់ណាខៀវ និងបន្លែចំរុះដែលលោកអ្នកអាចអាំងញ៉ាំបានជាមួយសាច់ខាងលើ។ ចំណុចពិសេសដែលធ្វើឲ្យសាច់អាំងនៅទីនេះល្បីល្បាញនោះគឺរូបមន្ដប្រលាក់សាច់និងបន្លែដ៏ពិសេស ជាមួយគ្រឿងផ្សំយ៉ាងច្រើនមុខដែលធ្វើឲ្យរសជាតិទាំងសាច់ ទាំងបន្លែគឺឆ្ងាញ់ប្លែក ហើយញ៉ាំមិនងាយទ្រលាន់ដូចសាច់អាំងទូទៅ។ ហើយចំណុចប្លែកមួយទៀតនោះ គឺរាល់ដងប្រិយមិត្តតែងតែញ៉ាំសាច់អាំងជាមួយបាយសត្រូវទេ? សាកញ៉ាំជាមួយនឹងនំបញ្ចុកម្ដងមើល! បន្ថែមជាមួយនឹងទឹកជ្រលក់រហូតដល់ទៅ 3 មុខ៖… Read More

Authentic Japanese Teppanyaki Experience For $27.5 Only at The Hashi

A few weeks ago, FoodBuzz was blessed with an amazing opportunity to return to Siem Reap and as a new found tradition, we of course had to return to The Hashi to try some more new dishes! Check our previous review article on The Hashi’s A la carte dishes here… Read More

ត្រឹមតែ $27.5 ក៏អាចញ៉ាំអាហារចម្អិនបែប Teppanyaki ផ្ទាល់មុខអ្នកនៅ The Hashi បានដែរ

កាលពីប៉ុន្មានសប្ដាហ៍មុននេះ FoodBuzz បានចុះទៅបេសកកម្មដ៏មហាពិសេសគឺបេសកកម្មអាហារ នៅខេត្តសៀមរាប ហើយពួកយើងក៏បានស្កាត់មកពីនាយដើម្បីឈៀងចូល The Hashi ដែលជាភោជនីយដ្ឋានជប៉ុនសំណព្វចិត្តរបស់ពួកយើងនិងប្រិយមិត្តជាច្រើន ហើយពួកយើងក៏ធ្លាប់ផ្សាយអត្ថបទម្ដងរួចទៅហើយដែលប្រិយមិត្តអាចអានបាននៅទីនេះ ដែលយើងភ្លក្សម្ហូបកុម៉្មង់ ឬ À la carte។ ប៉ុន្ដែថ្ងៃនេះពួកយើងនឹងភ្លក្ស Teppanyaki ម្ដងដែល Teppanyaki នេះបកប្រែមកមានន័យថាអាហារចំអិនលើបន្ទះដែក ហើយដែលជាអាហារមួយបែបដ៏ពេញនិយមរបស់ជប៉ុនបន្ទាប់ពីចាប់កំណើតនៅសម័យក្រោយសង្រ្គាមលោកលើកទី 2។ អាហារបែប Teppanyaki នេះជាទូទៅមានតម្លៃថ្លៃជាងអាហារជប៉ុនទូទៅដោយសារតម្រូវឲ្យមានចុងភៅចំអិនផ្ទាល់នៅមុខអ្នកញ៉ាំ ហើយចុងភៅក៏តម្រូវឲ្យមានបទពិសោធន៍យូរឆ្នាំព្រោះគាត់ត្រូវចំអិនអាហារជាច្រើនមុខព្រមទាំងបង្ហាញនូវស្នៀតចំអិនពិសេសៗគួរឲ្យចាប់អារម្មណ៍ទៀតផង ដូច្នេះការទទួលទានអាហារបែប Teppanyaki មិនមែនគ្រាន់តែការញ៉ាំសាមញ្ញប៉ុណ្ណោះទេ គឺជាបទពិសោធន៍មួយដែលគ្រប់គ្នាគួរតែសាក។ The Hashi បើកបំរើអាហារបែប Teppanyaki រៀបចំនិងចំអិនដោយចុងភៅមានបទពិសោធន៍ច្បាស់លាស់ និងប្រើប្រាស់គ្រឿងផ្សំគុណភាពកំពូលក្នុងតម្លៃយ៉ាងសមរម្យត្រឹមតែ $27.5/ម្នាក់ អ៊ីចឹងតោះទៅមើលៗបានញ៉ាំអីខ្លះ! ដំបូងគេបំផុតគឺការស្វាគមន៍ដោយ Sashimi ត្រីសាល់ម៉ុនដ៏ស្រស់និងកំរាស់ក្រាស់ដែលធានាថាជាប់ចិត្តតែម្ដង ហើយជាបន្ទាប់អ្នកនឹងបានរីករាយជាមួយនឹងការភ្លក្ស និងទស្សនីយភាពចម្អិនបាយឆាពងទាដ៏គួរឲ្យចាប់អារម្មណ៍(និងព្រឺព្រួចម៉ាញឹប) កុំភ្លេចត្រៀមទូរស័ព្ទចាំថតណា៎! ចូលដល់វគ្គសាច់ម្ដងដែលមានដល់ទៅ 3 តង់ឯណោះ! មុនគេ គឹស្ទេកសាច់គោអាមេរិកដែលគ្រាន់តែឃើញក៏ស្រក់ទឹកមាត់ ចម្អិននៅមុខក្ដៅៗហើយញ៉ាំផ្ទាប់ជាមួយនឹងបន្ទះខ្ទឹមសរបំព្រងស្រួយខ្ញោកនេះជាមួយនឹងទឹកជ្រលក់ម្រេចជប៉ុននេះគឹថាគ្មានអ្វីប្រៀបផ្ទឹមទេ ផុយឆ្ងាញ់ហើយមានជាតិទៀត! តង់ទី… Read More

Bagatelle: The New and Affordable French Brunch Spot in Phnom Penh

Bagatelle, a new brunch spot recently opened on street 302. An extended menu of exquisite crêpes and galettes (18 different galettes for you to taste) can be found right at Bagatelle. The exclusive place that provides traditional French crêpes and where you will experience a corner of Brittany in Phnom… Read More